ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាល់ទាត់បញ្ចេញបញ្ជីឈ្មោះសម្រាប់ព្រឹត្តិការណ៍FIFA Series

71

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិដើម្បី
ចូលរួមព្រឹត្តិការណ៍FIFA Seriesជាផ្លូវការហើយ។
ការចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិFIFASeriesដែលក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រដែលមកពីទ្វីបអាហ្វ្រិក និងក្រុមជម្រើសជាតិ ហ្គីយ៉ាន ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅទឹកដីនៃប្រទេស អារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

កីលាករចំនួន២៣រូបត្រូវបានចូលជម្រំហ្វឹកហាត់សម្រាប់អ្នកចាំទីចំនួន៣រូបមាន
មកពីក្លិបវិសាខាមួយរូប ភ្នំពេញក្រោនមួយរូបនិងព្រះខ័នរាជស្វាយរៀងមួយរូប។
ខ្សែបម្រើ៦រូបមកពីក្លិបព្រះខ័នរាជស្វាយរៀង៣រូប ក្លិបព្រៃវែងអេហ្វស៊ីមួយរូប ណាហ្គា
វើលដ៍មួយរូបនិងភ្នំពេញក្រោនមួយរូប។

ខ្សែការពារ៨រូបមកពីព្រះខ័នរាជស្វាយរៀង៣រូប ណាហ្គាវើលដ៍មួយរូប វិសាខាមួយ
រូប ក្លិបអាយអេសអាយដង្កោសែនជ័យមួយរូបនិងភ្នំពេញក្រោនមួយរូប។
ខ្សែប្រយុទ្ធ៦រូបមកពីក្លិបបឹងកេត២រូប វិសាខាមួយរូប កងយោធពលខេមរភូមិន្ទមួយ
រូបព្រៃវែងអេហ្វស៊ីមួយរូបនិងភ្នំពេរញក្រោនមួយរូប៕

អត្ថបទដែលជាប់ទាក់ទង