ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងថៃ៣រូប ដែលមិនធ្លាប់ចាញ់នៅស្រុកខ្មែរជួបបរាជ័យហើយ

72

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងថៃ៣រូបដែលពុំធ្លាប់ចាញ់លើសង្វៀនស្រុកខ្មែរនោះនៅ
ថ្ងៃទី១៦មីនាឆ្នាំ២០២៤បានប្រកួតចាញ់អ្នកប្រដាល់គុនខ្មែរទាំង៣រូបតែម្ដង។
ខាងមុខនេះនឹងបង្ហាញខ្លួនលើសង្វៀនTV5ដើម្បីតតាំងជាមួយអ្នកលេងគុនខ្មែរ៣រូបផ្សេងទៀត។
Pich Nakhornនឹងជួបប្រកួតជាមួយអ្នកលេងគុនខ្មែរនួននួន រ៉ាថេនរបស់ក្លិបតាឯកដំបង
ដែកមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះត្រូវបរាជ័យដោយពិន្ទុក្រោមស្នៀតដ៏អស្ចារ្យរបស់រ៉ាថេន។

សម្រាប់Pich Nakhornវិញកាលពីថ្ងៃទី៦មករាឆ្នាំ២០២៤កន្លងមកគេផ្ដួលអ្នកប្រដាល់
កម្ពុជារិទ្ធី សុជាតិក្លិបSuper Fightឲ្យសន្លប់ក្នុងទឹកទី៣។អ្នកប្រដាល់ថៃរូបនេះក្អេងក្អាងថាមក
លើកនេះគេនឹងស្ពាយជ័យជំនះត្រឡប់ទៅវិញទៀត។តែពេលជួបជាមួយរ៉ាថេនអ្នកប្រដាល់
ថៃរូបនេះខកចិត្តយ៉ាងខ្លាំងទៅវិញដោយសារភាពក្អេងក្អាងរបស់គេជួបបរាជ័យ។
អ្នកប្រដាល់ថៃPan Phatដែលធ្លាប់ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់កម្ពុជាម៉ន សាម៉េត
ក្លិបប៉ែន កាក់គុនខ្មែរកាលពីថ្ងៃទី២០មករានោះបែរជាសន្លប់ក្រោមកណ្ដាប់ដៃរបស់ទូច ដេវីដ
ក្លិបសុភាពគុនខ្មែរនាទឹកទី៣។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។គ្រានតែទឹកទី១ចាប់ផ្ដើមនរណាក៏មានជំនឿចិត្តថាអ្នកប្រដាល់ថៃរូបនេះគ្មានសមត្ថភាពតស៊ូជាមួយដេវីដដល់ទឹកទី៥ឡើយ។
ពិតជាដូចការអះអាងរបស់អ្នកគាំទ្រមែនគ្រាន់តែឆ្លងផុតទឹកទី២Pan Phatវេទនាទៅ
ហើយលុះមកដល់ទឹកទី៣គេសន្លប់ក្រោមទម្ងន់ដៃរបស់ទូច ដេវីដតែម្ដង។
មឿន សុចហ៊ុចក្លិបមហិទ្ធិរិទ្ធមេសថ្ងកដែលប្រកួតជាមួយអ្នកប្រដាល់ថៃDen Naphauក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

មឿន សុខហ៊ុចជាអតីតខ្លាកំណាចមួយរូបតែពេលនេះគេហាក់ដូចជាស្រុតចុះបន្តិចទៅ
ហើយ។គេមានប្រវត្តិប្រកួតចំនួន១២៥ដងឈ្នះ៩៨ដងចាញ់២២ដងស្មើពិន្ទុ៥ដងនិងវាយគូប្រ
កួតឲ្យសន្លប់បានចំនួន៣៥ដងប្រើពេលមិនដល់មួយទឹកផងក៏ផ្ដួលអ្នកប្រដាល់ថៃរូបនេះឲ្យក្រោកតដៃលែងរួច។

ចំពោះDen Naphauវិញកាលពីថ្ងៃទី២០មករាឆ្នាំ២០២៤កន្លងមកគេបានយកឈ្នះអ្នកប្រ
ដាល់កម្ពុជាសោម វិឆ័យក្លិបពន្លឺវិបុលដោយពិន្ទុ។តែលើកនេះគេខកចិត្តយ៉ាងខ្លាំងទៅវិញ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុងសំណាងក្លិបពន្លឺវិបុលជុនលីហូវក្លិបកងពលដឹកជញ្ជូនលេខ៩០ដោយពិន្ទុ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ឡុងលីហេងក្លិបសាលវ័ន្ដកីឡាប្រកួតចាញ់គឿមសុវណ្ណង៉ាក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង