ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រំ សំណាងជួបជាមួយជើងខ្លាំងអ៊ីរ៉ង់នៅសង្វៀនTV5

62

ភ្នំពេញ៖សម្រាប់ថ្ងៃសៅរ៍ទី២៣មីនាខាងមុខនេះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាព្រំ សំ
ណាងក្លិបមហិទ្ធិរិទ្ធមេសថ្ងកនឹងជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់Keivan Sokimaniដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៨០គីឡូក្រាម។
អ្នកប្រដាល់អ៊ីរ៉ង់រូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេតែបើតាមកំណត់ត្រាប្រកួតរបស់គេៗពិតជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងមួយរូបដែរ។គេហ្វឹកហាត់ក្នុងក្លិបមួយក្នុងប្រ
ទេសថៃហើយគេតែងតែចេញទៅប្រកួតគ្រប់ទឹសទីនៃពិភពលោក។
Keivan Sokimaniគេមានប្រវត្តិប្រកួតចំនួន៩០ដងឈ្នះ៦៥ដងចាញ់២១ដងស្មើពិន្ទុ៥ដង
ព្រមទាំងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។
ចំពោះព្រំ សំណាងគឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងនៅស្រុកខ្មែរ។កែងនិងជង្គង់របស់
គេវ៉ៃចេញបានអស្ចារ្យណាស់ហើយរហ័សព្រមទាំងចំគោលដៅបានល្អទៀតផង។សំណាងមានប្រវត្តិប្រកួតចំនួន១៧២ដងឈ្នះ១៥៦ដង ចាញ់១៣ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យ
សន្លប់បានចំនួន៦៩ដង។
ជំនួបដ៏ជក់ចិត្តមួយនេះមិនដឹងថានរណាមានសមត្ថភាពបន្ថែមស្ថិតិឈ្នះទៅក្នុងកំណត់
ត្រាប្រកួតរបស់ខ្លួនបន្ថែមទៀតនោះឡើយ។
បឺត សង្ឃឹមក្លិបសេន ប៊ុនថេនប៉ែន កាក់គុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ថៃTungsap
Sor.Salackchheipដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
Tungsap Sor.Salackchheipពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយតែអ្នកប្រដាល់រូបនេះទំ
នងជាមិនខ្សោយឡើយទើបគេហ៊ានឡើងសង្វៀនតស៊ូជាមួយម្ចាស់មេដាយមាសស៊ីហ្គេមបែបនេះ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨៥ដងឈ្នះ៦៥ដងចាញ់១៨ដងស្មើពិន្ទុ២
ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង។
បឺត សង្ឃឹមជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃបានល្អនិងរហ័សណាស់គេជាម្ចាស់មេដាយ
មាស៊ីហ្គេមលើកទី៣១នៅវៀតណាមនិងលើកទី៣២នៅកម្ពុជា។គេមានប្រវត្តិប្រកួតចំនួន១២១ដងឈ្នះ៩២ដងចាញ់២៥ដងស្មើពិន្ទុ៥ដងនិងវាយគូប្រកួតឲ្យសន្លប់បាន៤១ដង។បឺត សង្ឃឹមមានជំនឿចិត្តថាគេនឹងធ្វើបានល្អសម្រាប់ការប្រកួតនេះ។
រិន សារដ្ឋក្លិបនាគនាំសំណាងប្រកួតជាមួយអ្នកប្រដាល់ថៃPich Bophaដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
កាលពីថ្ងៃទី១៧ធ្នូឆ្នាំ២០២៣Pich Bophaធ្លាប់ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរម្ដងដោយ
គេយកឈ្នះពិន្ទុលើសោម វិឆ័យក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យ។ការឆ្លងដែនមក
លើកនេះក៏គេមានជំនឿចិត្តថាឈ្នះទៀតដែរ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨៧ដងឈ្នះ៦៦ដងចាញ់១៩ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។ចំពោះរិន សារដ្ឋវិញមានប្រវត្តិប្រកួតចំនួន
៨៤ដងឈ្នះ៦០ដងចាញ់១៧ដងស្មើពិន្ទុ៧ដងនិងវាយគូប្រកួតឲ្យសន្លប់បាន២០ដង។នរណា
ជួបសំណាងល្អក្នុងការប្រកួតនេះ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះជិន ចាងក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយថា សារិនក្លិបតាឡីដំរីមានរិទ្ធក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។សៀវ ង៉ុយក្លិបដំរីងគុនខ្មែរប្រកួតជា
មួយខុន បូឡាក្លិបនាគនាំសំណាងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង