ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្អែកនេះបឺត សង្ឃឹម អវត្តមានពីការប្រកួត

86

ភ្នំពេញ៖បឺតសង្ឃឹមក្លិបសេនប៊ុនថេនប៉ែនកាក់គុនខ្មែរដែលត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃTungsapSor.Salackchheipលើសង្វៀនTV5ថ្ងៃទី២៣មីនាស្អែកនេះបានអវត្តមានពីការប្រ
កួត។
មន្ត្រីប្រដាល់របស់TV5លោកមាសវណ្ឌីបាននិយាយថាបឺតសង្ឃឹមដែលជាម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាលមានបញ្ហាផ្ទាល់ខ្លួនក្នុងគ្រួសារទើបគេមិនអាចប្រកួតបាន។ទោះ
ជាយ៉ាងណាលោកវណ្ឌីអះអាងថាអ្នកប្រដាល់ទាំង២រូបនេះនឹងមានឧិ៍កាសជួបគ្នាថ្ងៃណាមួយ
មិនខានឡើយ។

Tungsap Sor.Salackchheip ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយតែអ្នកប្រដាល់រូបនេះទំ
នងជាមិនខ្សោយឡើយទើបគេហ៊ានឡើងសង្វៀនតស៊ូជាមួយម្ចាស់មេដាយមាសស៊ីហ្គេមបែបនេះ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨៥ដងឈ្នះ៦៥ដងចាញ់១៨ដងស្មើពិន្ទុ២
ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង។
បឺត សង្ឃឹមជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃបានល្អនិងរហ័សណាស់គេជាម្ចាស់មេដាយ
មាស៊ីហ្គេមលើកទី៣១នៅវៀតណាមនិងលើកទី៣២នៅកម្ពុជា។គេមានប្រវត្តិប្រកួតចំនួន១២១ដងឈ្នះ៩២ដងចាញ់២៥ដងស្មើពិន្ទុ៥ដងនិងវាយគូប្រកួតឲ្យសន្លប់បាន៤១ដង។បឺត សង្ឃឹមមានជំនឿចិត្តថាគេនឹងធ្វើបានល្អសម្រាប់ការប្រកួតនេះ។

គង់ ហ៊ូវដែលជាជើងខ្លាំងនៃក្លិបមេសថ្ងកត្រូវបានចូលខ្លួនជំនួសតែត្រូវប្រកួតជាមួយ
អ្នកប្រដាល់ថៃមួយរូបផ្សេងទៀតឈ្មោះPhat Namkhamក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
គង់ ហ៊ូវមានប្រវត្តិប្រកួតចំនួន១០០ដងឈ្នះ៧៩ដងចាញ់១១ដងស្មើពិន្ទុ៥ដងនិងវាយ
គូប្រកួតឲ្យសន្លប់បានចំនួន៣៦ដង។ចំពោះPhat Namkhamវិញគេមានប្រវត្តិប្រកួតចំនួន៨៥ដងឈ្នះ៥៥ដងចាញ់១៣ដងស្មើពិន្ទុ៣ដងនិងវាយ
គូប្រកួតឲ្យសន្លប់បានចំនួន១២ដង។សង្ឃឹមថាគង់ ហ៊ូវនឹងធ្វើបានល្អក្នុងការប្រកួតនេះ៕

អត្ថបទដែលជាប់ទាក់ទង