ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រំ សំណាង ឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ ក្នុងទឹកទី៣

70

ភ្នំពេញ៖លើសង្វៀនTV5ថ្ងៃ សៅរ៍ទី២៣មីនាខាងមុខនេះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាព្រំ សំណាងក្លិបមហិទ្ធិរិទ្ធមេសថ្ងកបានយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់Keivan Sokimaniក្នុងទឹកទី៣
ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៨០គីឡូក្រាម។

អ្នកប្រដាល់អ៊ីរ៉ង់រូបនេះទោះបីពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរក៏ពិតមែនតែគេហាក់ដូចជា
បានស្គាល់សំណាងពិសេសរាល់ការវាយចេញរបស់សំណាងគេការពារបានល្អ។តែសំណាង
ដែលជាអ្នកប្រដាល់ដ៏មានបទពិសោធន៍នោះការវាយចេញរបស់គេមានការប្រែប្រួលរហូតដែលជាហេតុធ្វើឲ្យKeivan Sokimaniត្រូវបង្ខំចិត្តចុះចាញ់នៅក្នុងទឹកទី៣តែម្ដង។
អ្នកប្រដាល់គង់ ហ៊ូវក្លិបមហិទ្ធិរិទ្ធមេសថ្ងកបានយកឈ្នះអ្នកប្រដាល់ថៃPhat Namkham
ដោយពិន្ទុ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះការប្រកួតមានលក្ខណៈតឹងតែងខ្លាំង។គង់ ហ៊ូវដែលមានទេបកោសល្យក្នុងការ
ប្រើស្នៀតទាត់ផ្កាប់ចាននោះបែរជាទាត់ចេញមិនរួចតែទោះជាយ៉ាងណាក៏ការវ៉ៃចេញរបស់
អ្នកប្រគុនខ្មែររូបនេះមានប្រសិទ្ធិភាពច្រើន។
គង៊ ហ៊ូវបានទទួលជ័យជំនះលើកគូប្រកួតដោយទាំងសងខាងសុទ្ធតែទ្រមខ្លួនដូចគ្នា
ហើយជ័យជំនះក៏បានមកទាំងប្រផិតប្រផើយដែរ។

រិន សារដ្ឋក្លិបនាគនាំសំណាងប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃPich Bophaដោយ
ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៧ធ្នូឆ្នាំ២០២៣PichBophaធ្លាប់ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរម្ដងដោយគេយកឈ្នះពិន្ទុលើសោមវិឆ័យក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យ។ការឆ្លងដែនមកលើកនេះក៏គេមានជំនឿចិត្តថានឹងទទួលជ័យជំនះម្ដងទៀត។
ក្ដីសង្ឃឹមក្នុងការប្រជែងយកជ័យជំនះលើកនេះគេធ្វើមិនបានសម្រេចឡើយគឺបានត្រឹមស្មើពិន្ទុតែប៉ុណ្ណោះ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះជិន ចាងក្លិបឃ្លាំងមឿងកីឡាប្រកួតឈ្នះថា សារិនក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។សៀវ ង៉ុយក្លិបដំរីងគុនខ្មែរដែលប្រកួតជាមួយខុនបូឡាក្លិបនាគនាំសំណាងក្នុងប្រភេទទម្ងន់៦០គីឡូក្រាមទទួលបរាជ័យក្នុងទឹកទី៣ដោយសារបំពានលើគូប្រកួត៕

អត្ថបទដែលជាប់ទាក់ទង