ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងឆន្ទ តួឯក កញ្ញាចន្ធី ដាឡែន កំពុងចាប់អារម្មណ៏ខ្លាំងពីអតិថិជន និងត្រៀមដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៏ឆាប់ៗនេះ

203

ភ្នំពេញ៖ ភាពយន្តភាគទូរទស្សន៍រឿង”ឆន្ទា” ដែលល្បីជិតមួយឆ្នាំមកហើយនោះបានត្រៀមចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍ក្នុងពេលដ៏ខ្លីខាងមុខនេះហើយដោយ តួឯកគឺតារាសម្តែងស្រីវ័យក្មេងកញ្ញា ចន្ធី ដាឡែន។ តារាស្រីរូបនេះនឹងប៉ះគ្នាជាមួយតារាសម្តែងជើងចាស់ល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី ក្នុងឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ចូលប្រឡូកសិល្បៈបានរយៈពេលត្រឹម៤ឆ្នាំ តារាសម្តែង ចន្ធី ដាឡែនទទួលបានឱកាសថត ភាពយន្តភាគ និងភាពយន្តខ្នាតធំមិនក្រោម ១០រឿងនោះទេ ភាពយន្តដែលគេស្គាល់នាងច្រើនមានដូចជាភាពយន្តរឿង ចៅប្រសាក្លែងក្លាយ រឿង”អាទិត្យវង្សាស៊ីសូរិយាវង្ស” រឿង”កែវភ្នែក” រឿង”ខ្ញុំម្នាក់នេះ ខ្ញុំម្នាក់នោះ” ជាដើម។ តារាស្រីរាងតូចច្រឡឹងរូបនេះ ទើបនឹងបានដំណែងតួជាថ្មីហើយអ្វីដែលនាង រំភើបមិននឹកស្មាននោះគឺបានសម្តែងរួមជាមួយតារាស្រីជើងចាស់អ្នកស្រី អម្ពរ ទេវី។ ដាឡែន បញ្ជាក់ថា ក្នុងភាពយន្តនេះនាងសម្តែងជាតួស្រីដែលមានអត្តចរិកស្លូតបូត និងរងការធ្វើបាបខ្លាំងពីសំណាក់មនុស្សជាច្រើននៅក្នុងរឿងពិសេស ពីសំណាក់ម្តាយក្មេកអ្នកស្រីផាដា ដែលសម្តែងដោយអ្នកស្រី អម្ពរ ទេវី តែម្តង។ នាងថាភាពយន្តនេះនាងសម្តែងតួឯកជាមួយតួប្រុស លោក សេម ដែលមានសរុបចំនួន៤០ភាគ ដែលនាង លើកឡើងថាបានជួបការលំបាកមួយចំនួន ពិសេសត្រង់ឈុតឆាកដែលនាងត្រូវរងការចោទប្រកាន់និងត្រូវបានគេយកទៅឃុំឃាំងក្នុងបន្ទប់ក្រោមដីដែលជាទារុណកម្មប្រចាំគ្រួសារម្តាយក្មេក។ ទោះមានការលំបាកខ្លាំង ប៉ុន្តែនាងពិតជាសប្បាយចិត្តខ្លាំងដែកលមានឱកាសសម្តែងរួមជាមួយអ្នកស្រីអម្ពរ ទេវី ដែលជាក្តីស្រមៃរបស់នាងជាយូរមកហើយ ។ នាងថាពីតូចធ្លាប់បានមើលភាពយន្តដែលសម្តែងដោយតារាជើងចាស់រូបនេះ ហើយបានដាក់ក្តីស្រមៃក្នុងការបានឈរជិត ឬសម្តែងរួមគ្នាជាមួយអ្នកស្រីហើយពេលនេះគឺសុបិន្តរបស់នាងបានក្លាយជាការពិត។ នាងបានសរសើរអំពីអត្តចរិកលក្ខណៈរបស់អ្នកស្រី អម្ពរ ទេវី ថាជាមនុស្សរួសរាយរាក់ទាក់ ម៉ឺងម៉ាត់នឹងការងារ ជួយផ្តល់ដំបូន្មានល្អៗសម្រាប់សិល្បករជំនាន់ក្រោយ ហើយនាងក៏សរសើរខ្លាំងពីសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់គ្រប់ឈុតឆាក ទាំងកាចឆ្នាសឆ្នើម និងកម្សត់ ដែលនាងក៏បានរៀនច្រើនពីករៀមច្បងល្បីឈ្មោះផងដែរ។

​ កញ្ញា ចន្ធី ដាឡែន រំពឹងថា ស្នាដៃសម្តែងរួមគ្នាជាមួយតួឯកប្រុស លោក សេមពិសេសអ្នកស្រីអម្ពរ ទេវី នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន។ នាងក៏រំពឹងដែរថាអាច នឹងមានឱកាសសម្តែងរួមជាមួយតារាជើងចាស់រូបនេះនៅថ្ងៃខាងមុខផងដែរ៕

អត្ថបទដែលជាប់ទាក់ទង