ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាល់ទាត់អាស៊ាន បង្កើតព្រឹត្តិការណ៍ថ្មីមួយទៀត

97

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់អាស៊ានបានបង្កើតនូវព្រឹត្តិការណ៍ប្រកួតថ្មីមួយទៀត
ដែលពុំធ្លាប់មានកន្លងមក។
ថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF)ប្រកាសចេញពីការបង្កើតការប្រកួត
ដណ្តើមជើងឯកពានរង្វាន់ក្លិបអាស៊ានផ្លូវការលើកដំបូង (ASEAN Clubs Championship/ ASEAN Shopee Cup) ដែលការប្រកួតនឹងត្រូវលេងក្នុងទម្រង់លីគ ជាមួយនឹងវគ្គជម្រុះ និងវគ្គជម្រុះតាមពូល។

ដោយមានក្លឹបឈានមុខគេរបស់អាស៊ានចំនួន១៤ ចូលរួមប្រកួតប្រជែងក្នុង៤០ប្រកួត ដែលចាប់ផ្តើមនៅឆ្នាំនេះ ពីថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៤ ហើយដំណើរការរហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
សូមបញ្ជាក់សហព័ន្ធកីឡាបាល់តាត់អាស៊ានដឹកនាំដោយលោកឧត្តមសេនីយ៍ខៀវ សា
ម៉េតដែលជាបុរសកម្ពុជាដំបូងគេបានកាន់កាប់តំណែងថ្នាក់តំបន់នេះ៕

អត្ថបទដែលជាប់ទាក់ទង