ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានរដ្ឋឡាវ គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ

49

ភ្នំពេញ៖ក្នុងនាមជាប្រធានសមាជិកគណៈកម្មការទន្លេមេគង្គ លោក ថងលុន ស៊ី សូលីត ប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីហ្វូណន-តេជោ ។
គម្រោងព្រែកជីកហ្វូណន-តេជោ បានក្លាយទៅជាប្រធានបទមួយ ក្នុងចំណោម ប្រធានបទជាច្រើនទៀត ត្រូវបានលើក មកជជែកនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅ ព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។
យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួប នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើលោក ថង លុន ស៊ីសុលីត គាំទ្រគម្រោង ព្រែកជីកហ្វូណន-តេជោ ព្រោះមិនមាន ប៉ះ ពាល់ដល់បរិស្ថាន ឬរំហូរទឹ កទន្លេ មេ គង្គ នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា គម្រោងព្រែកជីកនេះ ដើរតួនាទី សំខាន់ ណាស់ សម្រាប់ការតភ្ជាប់រវាងទន្លេ ទៅកាន់ សមុទ្រ កម្ពុជា។
បន្ទាប់ពីបានស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេស និងសំណើគាំទ្រពីសម្តេច តេ ជោ ហើយនោះ លោកប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រគម្រោងព្រែកជីក ហ្វូ ណន – តេជោ ដោយគ្មានការអល់ឯកនោះឡើយ។
ការគាំទ្ររបស់ឡាវ គឺជាផ្នែកមួយដ៏សំខាន់ ព្រោះថាឡាវ ជាប្រទេសសមាជិក គណៈ កម្មការទន្លេមេគង្គ បើសិនទាមទារឱ្យមានការសម្រេចណាមួយពីបណ្តា ប្រទេស តាមដងទន្លេមេគង្គ។
គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់ សមុទ្រ របស់កម្ពុជា ដោយ ឆ្លង កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ ទុន ប្រមាណ ១,៧០០លាន ដុល្លារ អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។
ទោះបីជាយ៉ាងណា គម្រោងនេះ កំពុងមានការប្រតិកម្មពីប្រទេសវៀតណាម និង ទាម ទារឱ្យមានការពន្យល់បន្ថែមពីភាគីកម្ពុជា។ ជាមួយគ្នានោះ អ្នកវិភាគវៀត ណាម មួយចំនួន បានព្យាយាមចោទថាការជីកព្រែកនេះបម្រើដល់វិស័យយោធា របស់ ចិន។
សម្តេចតេជោ ហ៊ុន សែន បានចេញមកច្រានចោលរាល់ការចោទប្រកាន់ ទាំង នេះ ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផលប្រយោជន៍ សេដ្ឋ កិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់ សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។
សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេមេគង្គ នោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលក្នុងសមុទ្រនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង