ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឱ្យ មន្ដ្រីថ្នាក់ខេត្ដក្រចេះ រៀបចំផែនការ បង្ការហានិភយ័ជាមុន នៅរដូវវស្សាចូលមកដល់ឆ្នាំនេះ

25

ក្រចេះ៖ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយបាន ជំរុញឱ្យ មន្ដ្រីថ្នាក់ខេត្ដក្រចេះ  រៀបចំផែនការ បង្ការហានិភយ័ជាមុន នៅរដូវវស្សាចូលមកដល់ឆ្នាំនេះ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ គ.ជ.គ.ម បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤និងបន្ដឆ្នាំ២០២៥ នៅខេត្ដក្រចេះ  កាលពីថ្ងៃទី ២៥ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម គង់ គឹមនី អភិបាលរង ខេត្ត និង សមាជិក នៃគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហម.កាយរិទ្ធ និងអង្កការដៃគូអភិវឌ្ឍន៏ផងដែរ។

     ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះបានឱ្យដឹងថា៖សម្រាប់ឆ្នាំ២០២៤នេះ ប្រសិទ្ធភាពសម្រាប់បរិបទខេត្តក្រចេះ ជាពិសេស ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះបញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គឺជាចំណុចសំខាន់ពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ និងមានផែនការយុទ្ធសាស្ត្រជាតិ សម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិជាផែនទីចង្អុលផ្លូវផងដែរនោះ ថ្នាក់ក្រោមជាតិ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ដោយមាន លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ជាសេនាធិកា បានដាក់ទិសដៅសកម្មភាពអាទិភាព។ខេត្តក្រចេះបាន អនុវត្តប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ – ពង្រឹងសមត្ថភាពមន្ត្រីបង្គោល ត្រៀមរៀបចំគោលការណ៍ណែនាំអំពីការប្រើប្រាស់ និងការគ្រប់គ្រងទិន្នន័យគ្រោះមហន្តរាយ ដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង/ស្រុកនិងឃុំ/សង្កាត់ ដើម្បីជំរុញការអនុវត្តយន្តការគ្រប់គ្រងទទួល និងផ្តល់ព័ត៌មានអំពីមុខសញ្ញាគ្រោះថ្នាក់ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

     ឯកឧត្តមអគ្គលេខាធិការ តំណាងឯកឧត្តម នាយឧត្តម សេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម

ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា៖ កិច្ចប្រជុំបូកសរុប ការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ និងសូមកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះ គណៈ កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះទាំងមូលដែលបានរួមចំណែកយ៉ាងសកម្មសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនានាក្នុងឆ្នាំ២០២៣ ទាំងនៅក្នុងដំណាក់កាលនៃការត្រៀម រៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ។

      ឯកឧត្តម បានលើកឡើងទៀតថា៖ កត្តាប្រែប្រួលអាកាសធាតុបានបង្កឱ្យមានផលវិបាកជាច្រើន ដល់ជីវភាពរស់នៅ និងការអភវ ឌ្ឍសង្គមជាតិ វាបានបង្កឱ្យកើនឡើងនូវឥទ្ធពលគ្រោះមហន្តរាយ ។ ក្នុងករណីនេះដែល ចាំបាច់យើងត្រូវបន្តពង្រឹងអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនក្នុងការការពារ ទប់ទល់ កាត់បន្ថយហានិភ័យ និងឆ្លើយតបឱ្យកាន់តែមានប្រសិត្វភាពនឹងទាន់ពេលវេលា។ ឯកឧត្តមមានប្រសាសន៏រំលឹកថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញឱ្យប្រើ ប្រាស់ផែន ការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ សម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រសួងស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ សហការរួមគ្នាក្នុងការអនុវត្តដោយផ្តោតលើ យុទ្ធសាស្ត្រអាទិ ភាពធំៗចំនួន ៤៖ 1. គោលដៅយុទ្ធសាស្ត្រទី១៖ ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ។  2. គោលដៅយុទ្ធសាស្ត្រទី២៖ ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ។  3. គោលដៅយុទ្ធសាស្ត្រទី៣៖ ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់ ។  4. គោលដៅយុទ្ធសាស្ត្រទី៤៖ ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ ប្រសិទ្ធភាពនៃការឆ្លើយតប (ការស្ថាបនាឡើងវិញឱ្យកាន់តែប្រសើរ ឡើង) ក្នុងការស្តារឡើងវិញ ការធ្វើឱ្យមានប្រក្រតីភាព និងការកសាងឡើងវិញ។

    ឯកឧត្តមគីម វីរៈ បានជំរុញលើទឹកចិត្តអនុវត្តសកម្មភាពត្រៀមរៀបចំដូចដែល សហការី បានធ្វើបទបង្ហាញកន្លងមកនេះ និងពិនិត្យលទ្ធភាពរៀបចំ និងអនុវត្តផែនការ សកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ដែលឆ្លើបទៅនឹងគោលដៅជាយុទ្ធសាស្ត្រ ទាំង ៤ របស់រាជរដ្ឋាភិបាលកម្ពុជាយើង ៕

ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង