ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យូដូប្រកាសពីពេលវេលាប្រកួតជើងឯកជាតិ

112

ភ្នំពេញ:ខេមរសហព័ន្ធកីឡាយូដូបានប្រកាសពីកាលបរិច្ឆេទ នៃការប្រកួត ជើងឯកជាតិឆ្នាំ២០១៨ ហើយដែលនោះជាការប្រកួតដោយ ប្រើប្រាស់ទាំងស្រុង នូវថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។

​លោកណាំង រ៉ាវុធអគ្គលេខាធិការខេមរសហព័ន្ធកីឡាយូដូ បានប្រាប់ឲ្យដឹងថាការប្រកួតនឹងធ្វើក្នុងអគារដំបូលទូកចាស់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ដល់១៨វិច្ឆិកាឆ្នាំ២០១៨ ។ មកទល់ពេលនេះមានសមាគម-ក្លិបចំនួន១០មក ពីទូទាំងប្រទេសបានដាក់ពាក្យចូលរួមប្រកួត ។

​កីឡាករ-កីឡាការិនីមានចំនួន៨៦រូបដែលមាន១១ប្រភេទទម្ងន់ ។ក្នុង១១ប្រភេទទម្ងន់នោះ សម្រាប់កីឡាការិនីមាន៥ប្រភេទទម្ងន់ គឺទម្ងន់ក្រោម៤៤គីឡូក្រាម ទម្ងន់ក្រោម៤៨គីឡូក្រាម ទម្ងន់ក្រោម៥២គីឡូក្រាម ទម្ងន់ក្រោម៥៧គីឡូក្រាម និង ទម្ងន់ចាប់ពី៦៣គីឡូក្រាមឡើងទៅ ។

​ចំពោះកីឡាករមាន៦ប្រភេទទម្ងន់គឺទម្ងន់ក្រោម៥០គីឡូក្រាម ទម្ងន់ក្រោម៥៥គីឡូក្រាម ទម្ងន់ក្រោម ៦០គីឡូក្រាម ទម្ងន់ក្រោម៦៦គីឡូក្រាម ទម្ងន់ក្រោម៧៣គីឡូក្រាម និង ទម្ងន់ក្រោម៨១គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង