ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបកីឡាតេក្វាន់ដូពិភពថ្មីឈរចំណាត់ថ្នាក់កំពូល នៃការប្រកួតកីឡាតេក្វាន់ដូជើងឯកថ្នាក់ជាតិ២០១៨

165

​ភ្នំពេញ៖ក្លិបកីឡាតេក្វាន់ដូពិភពថ្មីដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកថ្នាក់ជាតិ២០១៨ ។
ក្លិបកីឡាតេក្វាន់ដូពិភពថ្មីដណ្តើមបានមេដាយ៥គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿងនិងមេដាយប្រាក២គ្រឿង ក្លិបកីឡាតេក្វាន់ដូ BTខេត្តបាត់ដំបង់ ដណ្តើមបានមេដាយ៧គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង និងមេដាយប្រាក១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ក្លិបកីឡាតេក្វាន់ដូពិបញ្ញាសាស្រ្តនាគរាជ ខេត្តបាត់ដំបង ដណ្តើមបានមេដាយ៥គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង និងមេដាយប្រាក១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។

​សមាគមកីឡាតេក្វាន់ដូក្រសួងមហាផ្ទៃដណ្តើមបានមេដាយ៦គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយ សំរិទ្ធ២គ្រឿង។ ក្លិបកីឡាតេក្វាន់ដូវ៉ុងក្វាងដណ្តើមបានមេដាយ៦គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក២គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ក្លិបកីឡាតេក្វាន់ដូមិត្តភាព ដណ្តើមបានមេដាយ៦គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក២គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងក្លិបកីឡាតេក្វាន់ដូពោធិសែនជ័យ ដណ្តើមបានមេដាយ៣គ្រឿង ក្នុងនោះមេដាយមាស១គ្រឿងនិងមេដាយប្រាក២គ្រឿង ។

​ចំណែកក្លិបកីឡាតេក្វាន់ដូឌ្រឹមស្ព័តដណ្តើមបានមេដាយ៧គ្រឿង ក្នុងនោះមេដាយមាស១គ្រឿងនិងមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ចំណែកក្លិបកីឡាតេក្វាន់ដូព្រះអាទិត្យដណ្តើម បានមេដាយ៣គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿ និងមេដាយសំរិទ្ធ១ គ្រឿង ក្លិបកីឡាតេក្វាន់ដូI-CAm ដណ្តើមបានមេដាយមេដាយ២គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង និងក្លិបកីឡាតេក្វាន់ដូហូសាណាដណ្តើម បានមេដាយ២គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង