ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១២ឧសភាតេក្វាន់ដូWTនឹង ទៅចូលរួមព្រឹត្តិការណ៍ធំ២នៅវៀតណាម

56

ភ្នំពេញ៖ខេមរសហព័ន្ធកីឡាតេក្វាន់ដូWT(World Taekwondo)បានប្រកាសពីការចូល

រួមក្នុងព្រឹត្តិការណ៍ធំៗចំនួន២នៅទីក្រុងដាណាងប្រទេសវៀតណាម។

  ព្រឹរ្រិការន៍ទី១គឺ The 8 Asian Taekwondo Poomsae Championships 2024និងព្រឹត្តិការណ៍ The 26th Asian Taekwondo Championships 2024ដែល ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ។

  សម្រាប់ព្រឹត្តិការណ៍ទាំង២នេះខេមរសហព័ន្ធតេក្វាន់ដូបានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាចំនួន ១៤ រូប រួមមាន ប្រតិភូ ១រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ៣ រូប កីឡាករ ៥ រូប និងកីឡាការិនី ៤ រូប។ ចំណែកកីឡាការិនី គ្រី លីដែន លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម កីឡាការិនី ម៉ម ជូលី លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាករ ជឹម បារម្មី លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម។

ដោយឡែក កីឡាករ ឈន គីមហាក់ ប្រកួតលើវិញ្ញាសាមេគុណឯកត្តជន ហើយកីឡាករ-កីឡាការិនី ៥នាក់ទៀតប្រកួតលើវិញ្ញាសាមេគុន Freestyle ដូចជាកីឡាករ ចុន សុវណ្ណ កីឡាករ កាំង លាំងឈុន កីឡាការិនី វឿន ស៊ីថា កីឡាការិនី នៅ ធីតាពីន និងកីឡាករ កែន មុនី ។

រាល់ការចំណាយលើការប្រកួតនៅទីក្រុងដាណាងប្រទេសវៀតណាមខេមរសហព័ន្ធតេក្វាន់ដូប្រើប្រាស់ថវិកាឆ្នាំ២០២៤ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង