ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គីភ័យ នៅសង្កាត់ច្បារអំពៅទី១បានទទួលអំណោយកាកបាទក្រហមកម្ពុជា

95

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៤នេះលោកស្រីហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ តំណាងលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅនិងប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅនិង លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ព្រមទាំងអស់លោក .លោកស្រីជាមន្រ្តីសាលាខណ្ឌ, សាលាសង្កាត់ជាច្រើន រូបទៀតបានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះសម្បែងពួកគាត់កាលពីថ្ងៃទី២៤ខែឧសភាអស់៨គ្រួសារនៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ។

        ក្នុងឱកាសនោះលោកស្រីហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅបានបញ្ជាក់ពីការចូលរួមសោកស្ដាយចំពោះហេតុការណ៍ខាងលើនោះ។

      ជាមួយគ្នានោះលោកស្រីអភិបាលរងខណ្ឌក៏បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារដែលរងគ្រោះខាងលើនោះផងដែរ។

      លោកស្រីអភិបាលរងខណ្ឌ និង លោកចៅសង្កាត់ច្បារអំពៅទី១បានលើកថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់ និង គិតគូរជានិច្ច ទៅដល់បងប្អូនប្រជាពលរដ្ឋទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រា ដែលលោកយាយ លោកតា ពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅព្រឹកនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូនប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យនៅពេលនេះក្នុងមួយគ្រួសារៗទទួលបាននូវគ្រឿងបរិភោគជាច្រើនមុខនិងថវិកាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង