ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ ចុះត្រួតពិនិត្យកម្លាំង មុនចេញល្បាតដើម្បីបង្ការទប់ស្កាត់ក្រុមក្មេងទំនើង បង្ករអុកឡុកធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន

45

ភ្នំពេញ ៖ ដោយបានអនុវត្តនូវបទបញ្ជារដ៏មឺងម៉ាត់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងតាមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ បានចុះពិនិត្យកងកម្លាំងសមត្ថកិច្ចខណ្ឌ និងដាក់បទបញ្ជាអោយអនុវត្តបង្ការទប់ស្កាត់សកម្មភាពក្មេងទំនើង បង្ករអុកឡុកធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណ:ក្នុងសង្គម និងបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា លោកតែងតែបានដឹកនាំកម្លាំង ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយ លោកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដើម្បីចេញល្បាត ត្រួតពិនិត្យ និងបង្ការទប់ស្កាត់សកម្មភាពក្មេងទំនើង បង្ករអុកឡុកធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា សកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់ និងមានចរិតកាចសាហាវ គួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង