ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធីក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ

133

​ភ្នំពេញ:អ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកបានក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ់លើសង្វៀនអា
ស៊ីអាគ្នេយ៍សម្រាប់ប្រភេទទម្ងន់៦០គីឡូក្រាមបន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រនារសៀលថ្ងៃទី១៧វិច្ឆិកាឈ្នះអ្នកប្រដាល់ថៃផាត ថាណា(Phat Thana)ដោយពិន្ទុនោះ ។

​ចៅក្រមកម្ពុជាទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យប៊ុនធីឈ្នះទាំងអស់គ្នាដែលស្ថានភាពបែបនេះមានន័យប៊ុនធីឈ្នះផាត ថាណា ៥ទល់០ ។ប៊ុនធីឈ្នះមែនតែប៊ុនធីក៏ទ្រមខ្លួនមិនស្ទើរដែរទេព្រោះប៊ុនធីស្ទើរតែខូចជើងឆ្វេងតាំងពីចុងទឹកទី៣មកម្ល៉េះ ។

​សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥កញ្ញាក្នុងការប្រកួតវិលជុំសន្សំពិន្ទុនោះប៊ុនធីឈ្នះផាត ថាណាដោយពិន្ទុម្ដង
ហើយតែសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រលើកនហទោះបីប៊ុនធីបានទទួលជ័យជំនះម្ដងទៀតក៏ដោយក៏ប៊ុនធីឈឹសាច់ខ្លាំងជាងមុន ។

​ប៊ុនធីក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានប្រាក់រង្វាន់អមចំនួន៥០០០ដុល្លារ ចំបោះអ្នកប្រដាល់ថៃផាត ថាណា
ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ២នេះបានទទយលពានមួយជាមួយនឹងប្រាក់អមចំនួន៣០០០ដុល្លារ ។

​សូមបញ្ជាក់ថាព្រឹត្តិការណ៍នហចាប់ផ្ដើមពីថ្ងៃទី៨កញ្ញា និងបញ្ចប់ថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៨ដែលមានអ្នកប្រដាល់កម្ពុជា៤រូប និង អ្នកប្រដាល់ថៃ៤រូប ។អ្នកប្រដាល់កម្ពុជា៤រូបនញមានសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែក ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ លី ភាក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង និង សុខ សាវិនក្លិបឆ្មាសសែនសុខ។
​ចំពោះអ្នកប្រដាល់ថៃ៤រូបវិញនោះមានផាត ឆាយ៉ាកភូមិ(Phat Chhayakphum) ផាត ម៉ាហា9Phat MaHa) ផាត ងិនថង(Phat Nginthong) និង ផាត ថាណា(Phat Thana) ។

អត្ថបទដែលជាប់ទាក់ទង