ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ន សាម៉េត និង ឯម សុធីនរណាក្លាយជាម្ចាស់កៅអីជុំទី២ ?

112


​ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement យប់ថ្ងៃទី១ធ្នូនេះ ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ត្រូវ តស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងឯម សុធីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យ ។

​សម្រាប់អ្នកប្រដាល់ទាំង២រូបនេះគេលំបាកនឹងអះអាងទុកជា មុនថានរណាមានសមត្ថភាពជាង នរណាណាស់ព្រោះពួកគេស្ថិត ក្នុងក្រុមអ្នកប្រដាល់ជើងខ្លាំងដូចគ្នា និង មានខ្នាយចាក់ដូចគ្នា ។សម្រាប់ការប្រកួតដែលមានតែ៣ទឹកបែបនេះ ពួកគេទាំង២ប្រាកដជាចាប់ផ្ដើមបញ្ចេញស្នៀតតាំងពីទឹកទី១ទៅហើយ ។

​ពួកគេងាយនឹងជួបគ្រោះថ្នាក់ដោយសាររបួសដូចគ្នាហើយក៏អាចសន្លប់ក៏ថា បានដែរព្រោះពួកគេជាកំពូលអ្នកប្រដាល់ចិត្តធំ និងវ៉ៃចូលចិត្តប្ដូរដូចគ្នា ។ប្រសិនបើពួកគេប្រកួតគ្នារហូតចប់ទឹកទី៣នោះទោះនរណាឈ្នះនរណា
ចាញ់ក៏ត្រូវទ្រមខ្លួនដូចគ្នាដែរ ។កៅអីមួយនេះប្រាកដជាមិនស្រួល ប្រជែងយកនោះឡើយ ។ ​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសៅ ប៊ុនធឿមក្លិបតាព្រហ្មមានជ័យត្រូវជួបជាមួយអ្នកប្រដាល់រឿន សុខលីមក
ពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ។

​នេះក៏ជាគូប្រកួតដែលគួរឲ្យចាប់ចិត្តដែរព្រោះ ពួកគេក៏ជាអ្នកខ្លាំងគ្រាន់បើដែរ ។ ជីវិតលើសង្វៀនប៊ុនធឿនចាស់វស្សាជាងសុខលី តែកន្លងមកនេះមានអ្នកប្រដាល់ជើងចាស់មិនតិចទេដែលត្រូវសុខលីបង្ក្រាបបាននោះ ។ ប៊ុនធឿនជាអ្នកប្រដាល់ចិត្តធំតែមិនសូវជាហ៊ាណណោះទេ ឯ សុខលីហ៊ាន និងមានកណ្ដាប់ដៃធ្ងន់ណាស់ ។នរណាមានសមត្ថភាពប្រជែងបានកៅអីសម្រាប់ជុំទី ២ ?

​សូមបញ្ជាក់ថាក្នុងចំណោមអ្នកប្រដាល់ចំនួន៣២រូបដែលចូលរួម ប្រកួតជម្រុះដណ្ដើមកៅអីសម្រាប់ជុំទី២នោះមានអ្នកប្រដាល់១០រូប ហើយដែលហាលអាវហើយក៏មាន១០រូបដែរដែលកក់កៅអីជុំទី២ ។

​ជំនួបជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះវៀត ប៊ុនឌឿនមកពីក្លិបកងយោធពលខេមរភូមិន្ទត្រូវតស៊ូជា
មួយអ្នកប្រដាល់ថៃភេច ឆូវ(Phich Chaov)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

​នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថាគេ
មានសមត្ថភាពប៉ុណ្ណាៗនោះទេ ។សម្រាប់ប៊ុនឌឿនប្រសិនបើគេចូលក្លិបហាត់ត្រឹមត្រូវនោះ គេវ៉ៃបានល្អណាស់ហើយសម្រាប់ការប្រកួតមួយនេះ មិនដឹងថាប៊ុនឌឿនត្រៀមខ្លួនបានល្អឬយ៉ាងណានោះឡើយ ។

អត្ថបទដែលជាប់ទាក់ទង