ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣ ’ឆ្នាំនេះ នឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៦ នៅក្នុងប្រទេសកម្ពុជា

182

ភ្នំពេញ៖ ឆ្នាំ២០១៨ គឺជាឆ្នាំគម្រប់ខួបលើកទី៦០នៃចំណង ការទូតរវាងកម្ពុជានិងចិន។ ដើម្បីជំរុញការផ្លាស់ប្ដូរលើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរវាងប្រទេសទាំងពីរឱ្យបានកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ក្រោមការឧបត្ថម្ភពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា-ចិន និងក្រុមហ៊ុនភាពយន្តចិនគ្រុប ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣” បានចាប់ផ្ដើមសារជាថ្មីម្ដងទៀត ដោយនាំមកនូវខ្សែរភាពយន្តចិន-ខ្មែរដ៏ឆ្នើមសរុបចំនួន៨រឿងដែលរួមមាន “រឿងក្រុមនារីខ្យល់គួច” ជាប្រភេទរឿងបាល់ទាត់បែបកំប្លែង “រឿង ប្រតិបត្តិការសមុទ្រក្រហម” ជាប្រភេទរឿងសង្គា្រមដោយមានឆាកប្រយុទ្ធគ្នាដើម្បីជម្លៀសជនជាតិចិន “រឿងខ្យល់បាតព្រែក” ជាប្រភេទរឿងអប់រំក្នុងក្រុមគ្រួសារ…។ល។ យកមកដល់ក្បែរខ្លួនរបស់លោកអ្នក ដើម្បីឱ្យលោកអ្នកអាចទស្សនានូវខ្សែភាពយន្ដដ៏ល្អឆើតឆាយគ្រប់ឈុតគ្រប់ឆាកនៅមុខគេហដ្ឋានរបស់លោកអ្នកតែម្ដង។ ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើម” នេះ បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយក្រុមការងារចាក់បញ្ចាំងភាពយន្តដែលមកពីវិទ្យុមិត្តភាពកម្ពុជាចិន បានធ្វើដំណើរទៅកាន់១៤ខេត្តក្រុងរាជធានីនៃប្រទេសកម្ពុជា និងបានចូលទៅដល់ទីជនបទដាច់ស្រយាល សហគមន៍ សាលារៀន បន្ទាយយោធា និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ព្រមទាំងបានចាក់បញ្ចាំងនូវភាពយន្តចិន-ខ្មែរដ៏ឆ្នើមចំនួនជាង១០រឿង និងមានចំនួន២៤លើក ដែលមានប្រជាជនលើសពីបួនម៉ឺននាក់បានចូលរួមទស្សនា។ តាមរយៈភាពយន្តទាំងនេះ នឹងអាចធ្វើឱ្យលោកអ្នកកាន់តែស្រឡាញ់និងចូលចិត្តមាតុភូមិខ្មែរដ៏ចំណាស់និងដ៏ពិសិដ្ឋរបស់យើងមួយនេះ ហើយក៏អាចយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន ព្រមទាំងអាចជ្រួតជ្រាបអំពីមិត្តភាពរវាងប្រទេសកម្ពុជានិងចិន ដ៏សែនជ្រាលជ្រៅនិងមានប្រវត្តិយូរលង់ណាស់មកហើយផងដែរ។ សូមបងប្អូនដែលរស់នៅតាមតំបន់នីមួយៗ អញ្ជើញចូលរួមទស្សនាដោយសេរី សូមអរគុណ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង