កម្ពុជា-ថៃ ព្រមព្រៀងគ្នា សម្រួលឱ្យសិស្សបានឆ្លង ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សាពី៦ដល់៨ព្រឹក
ភ្នំពេញ៖កម្ពុជា និងថៃ បានព្រមព្រៀងគ្នាសម្រួលឱ្យសិស្សបានឆ្លង ច្រក ព្រំដែន អន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា ដោយពេលព្រឹកឆ្លងចន្លោះម៉ោង៦ ដល់ម៉ោង៨ និងពេលល្ងាចម៉ោង៥ និងម៉ោង៦។
ការសម្រេចផ្លាស់ប្តូរពេលវេលា (បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច)ឆ្លងកាត់ ព្រំដែន ជាឯកតោភាគីរបស់ថៃ នៅច្រក ទ្វារ អន្តរជាតិប៉ោយប៉ែតនោះ ធ្វើបង្ក ការ លំបាក និងប៉ះពាល់ដល់សិស្សដែល ឆ្លងកាត់ ព្រំដែនសិក្សាទាំងនៅខាងកម្ពុជា និងខាងថៃ។
ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឧត្តម សេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធាន ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មាន លោក អភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការ នៅច្រកទ្វារ អន្តរជាតិ ប៉ោយ ប៉ែត ជួបសំណេះសំណាលជាមួយភាគីថៃ ដឹកនាំដោយលោកវរ សេនីយ៍ ឯក ប្រាក់ធីវ៉ាត់ ផើងប្រាភ័ត្ត មេបញ្ជាការរងកងកម្លាំងបូព៌ា ដើម្បីសម្រប សម្រួល ដល់ការចេញ-ចូល របស់សិស្សានុសិស្សកម្ពុជា ដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ប្រទេសថៃ ឱ្យបានចូល-ចេញនៅវេលាម៉ោង ០៦.០០នាទីព្រឹក ទាំងសិស្សានុ សិស្ស ដែលចូលមកសិក្សានៅប្រទេសកម្ពុជា និងសិស្សានុសិស្ស ដែលចូល ទៅ សិក្សានៅប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមរយៈការជជែកនេះភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាជួយសម្រួលដល់ ការ ចេញចូល របស់សិស្សដោ យពេលព្រឹកចេញចូលវេលាម៉ោង ៦៖០០នាទី – ៨៖០០នាទី ហើយពេលល្ងាចចេញចូល វេលាម៉ោង ១៧៖០០នាទី – ១៨៖០០នាទី។ ការសម្រួលនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥តទៅ៕