ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុង Los Angeles ត្រូវបានដាក់បម្រាមគោចរ, បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍នៅអាមេរិក, ទីក្រុង Chicago និង New York ចូលរួមតវ៉ា

41

ក្រុងវ៉ាស៉ីនតោន៖ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ បាននាំឱ្យមានការដាក់បម្រាមគោចរនៅក្នុងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក រហូតដល់ម៉ោង ៦ព្រឹកថ្ងៃពុធ ទី១១ ខែមិថុនានេះ ខណៈដែលអភិបាលក្រុង លោកស្រី Karen Bass និយាយថាវាអាចមានរយៈពេលជាច្រើនថ្ងៃ ជាមួយនិងការជំរុញដល់អ្នកស្រុកចៀសវាងតំបន់មានបាតុកម្ម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការតវ៉ាបានរាលដាលទៅដល់ទីក្រុង Chicago ដោយក្រុមបាតុករបានបិទផ្លូវនានាក្នុងទីក្រុង រួមទាំងផ្នែកមួយនៃ Michigan Avenue ដែលជាផ្លូវដើរទិញឥវ៉ាន់ដ៏ធំរបស់ទីក្រុង។ មនុស្សរាប់រយនាក់បានចេញមុខតវ៉ាដោយកាន់បដាសរសេរថា « ដក ICE ចេញទៅជនអន្តោប្រវេសន៍បានធ្វើឱ្យមានអាមេរិក»។ ប៉ូលិសបានចាប់ខ្លួនបាតុករពីរនាក់ នៅទីនោះ។

នៅឯទីក្រុង New York វិញ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅជិតតុលាការអន្តោប្រវេសន៍ នៅឯអគារសហព័ន្ធ Jacob K. Javits ភាគខាងត្បូងសង្កាត់ Manhattan កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍ សហព័ន្ធ ដែលកេីតមានតាំងពីថ្ងៃសុក្រសប្តាហ៍មុនកាន់តែវុវត្តន៍ទៅមុខ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យដាក់ពង្រាយទ័ពឆ្មាំជាតិ និងទាហានម៉ារីន ដោយនិយាយថាដេីម្បីទប់ស្កាត់កុំឱ្យបាតុកម្មរាលរាលចេញពីការគ្រប់គ្រង់៕

អត្ថបទដែលជាប់ទាក់ទង