ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួម ៣០០លានរៀល ជាមួយ មូលនិធិរបស់ CTN ជួយទ្រទ្រង់កងទ័ពការពារទឹកដី

47

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមថវិកា ៣០០លានរៀលដំណាក់កាល ដំបូង ជាមួយមូលនិធិទូរទស្សន៍ CTN ដើម្បីជួយទ្រទ្រង់កងទ័ពកំពុងឈរជើង ការពារទឹកដី។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្កើតមូល និធិ CTN ដើម្បីទ្រទ្រង់កងទ័ពកំពុងឈរជើងការពារព្រំដែន ។

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណអ្នកឧកញ៉ា គិត ម៉េង និង លោក ជំទាវ អ្នក ឧកញ៉ា ដែលបានបង្កើតមូលនិធិនេះ តាមការអំពាវនាវរបស់ សម្តេច។ សម្តេច តេជោ ចាត់ទុកការបង្កើតមូលនិធិនេះ ជាខឿនការពារជាតិ របស់ ប្រជាជនដ៏រឹង មាំ ។

សម្តេចតេជោ បានបញ្ជាក់ថា ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូ វ យោធា នយោបាយ ការទូត និងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ ជាមួយគ្នានេះ យោធា ត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូ តាម ផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរផងដែរ។

សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់និស្ស័យជាមួយ កងទ័ព និង ជាមួយជាតិ និងទឹកដីទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង