ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតីខ្ញុំនិងភរិយាមុនវិលត្រលប់មកប្រទេសកម្ពុជាវិញសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស

33

ភ្នំពេញ៖មុនវិលត្រលប់មកប្រទេសកម្ពុជាវិញសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។ 

គួរបញ្ជាក់ថា៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញ ចូលរួមសន្និសីទ អ.ស.ប. ស្ដីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុង នីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហា សមុទ្រ ប្រកបដោយ ចីរ ភាព»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅទីនេះ។ ហើយខ្ញុំក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះរូបខ្ញុំ ភរិយា និងក្រុមការងារ។ 

បើទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំ។ ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើងអោយកាន់តែរីកចំរើន ហើយកុំអោយមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្មណ៍ពីបញ្ហាព្រំដែនដែលកំពុងក្តៅ។ 

សម្ដេចធិបតីខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើងអោយបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយអោយអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង៕

ថ្ងៃអង្គារ ទី១០ មិថុនា ២០២៥ 

#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #cambodia

អត្ថបទដែលជាប់ទាក់ទង