ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើការកាត់ស្មៅសម្អាតរុក្ខជាតិសងខាងផ្លូវ លើកំណាត់ជាតិលេខ៦២ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

29

ព្រះវិហារ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ឱ្យដឹងថា៖នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពការងារថែទាំប្រចាំការងារកាត់ស្មៅសម្អាតរុក្ខជាតិសងខាងផ្លូវដោយម៉ាស៊ីនស្វ័យប្រវត្តិ(ត្រាក់ទ័រ)លើផ្លូវជាតិលេខ៦២ ចាប់ពីគ.ម៨២+៣០០ ​ដល់២៣៧+៧៦០ ប្រវែងសរុប១៥៥,៤៦Km ចាប់ពីភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ដល់ជើងភ្នំប្រាសាទព្រះវិហារ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។​

លោកប្រធានក៏បានសូមឱ្យអ្នកបើកបរចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង