ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញនិងអភិបាលខេត្តចូឡាណាំដូពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកំលាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ

35

ភ្នំពេញ៖ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមអភិបាលខេត្តចូឡាណាំដូជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកំលាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ។ក្នុងនោ៖បានពិភាក្សា​ការងារ​ចង​សម្ព័ន្ធ​មេត្រី​ភាព​រវាង​រាជធានីភ្នំពេញ​ និង​ទីក្រុង​នៃ​ខេត្តJeollanam-do និង​ការងារពាក់​ព័ន្ធ​មួយ​ចំនួន​។

ក្នុងជំនួបសំដែងការគួសមរវាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយឯកឧត្តមគីម យ៉ុងរុក Kim Yung​ rokអភិបាលខេត្ត

Jeollannam .do សាធារណៈ រដ្ឋកូរ៉េធ្វើឡើងនារសៀលថ្ងៃទី១២មិថុនា ២០២៥នេះនៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានជំរាបជូនភ្ញៀវពីការវិវឌ្ឍន៏រីកចំរើនរបស់រាជធានីភ្នំពេញក្រោមការដឹកនាំដ៏ឈ្លៀសវៃ ស្វាហាប់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឧ្យិរាជធានីភ្នំពេញមានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យនឹងទទួលបានការកោតសរសើរ និងអបអរសាទរពីកំរិតជាតិនិងអន្តរជាតិក្រោយកម្ពុជាចេញផុតពី របបប្រល័យពូជសាសន៏ប៉ុលពត។ឯកឧត្តមឃួង ស្រេង ក៏បានជម្រាបជូនឯកឧត្តមគីម យ៉ុងរុក Kim Yung​ rokថាលោកធ្លាប់ជាវិស្វករកប៉ាលដែរ។

ឯកឧត្តមឃួង ស្រេង បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តJeollanam do ក៏ដូចសាធារណៈរដ្ឋកូរ៉េទាំងមូលដែល បានទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េជាង៤៦០០០នាក់។នាឧិកាសនោះ ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញក៏បានថ្លែងអបអរសាទរឯកឧត្តម Lee Jae myung ដែលទើបបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃសាធារណៈកូរ៉េហើយសង្ឃឹមថា៖តាមរយៈដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមអភិបាលខេត្តJeollanam do  រាជធានីភ្នំពេញនាពេលនេះនឹងជួយជំរុញឲ្យិក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យិកាន់តែច្រើនថែមទៀតនៅពេលកម្ពុជាមានច្បាប់វិនិយោគ  ប្រកបដោយការអនុគ្រោះ។ជាការឆ្លើយតបឯកឧត្តមគីម យ៉ុងរុក Kim yung rok  មានប្រសាសន៏កោតសរសើរ  ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពិតជាបានខិតខំអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យរីកចំរើនលឿននិងឆាប់រហ័ស។ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើកឡើងថា៖នឹងសុំទៅរាជរដ្ឋាភិបាលដើម្បីចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងខេត្តJeollanam do បន្ថែម លើទីក្រុងចំនួន៣របស់ប្រទេសកូរ៉េខាងត្បូងរួចហើយដើម្បីរិតចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២៕

អត្ថបទដែលជាប់ទាក់ទង