ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់មនុស្ស២៤២នាក់មួយប៉ព្រិចភ្នែកដោយសារធ្លាក់យន្តហោះជំនាន់ក្រោយទំនើបអស្ចារ្យប្រភេទBoeing 787-8 វាជាសោកនាដកម្មដ៏គួរឱ្យរន្ធត់

30

ឥណ្ឌា៖ពត៌មានបរទេសផ្សាយថាថ្ងៃ១២មិថុនា២០២៥នេះវេលាម៉ោង1:38ត្រូវនឹងម៉ោង3:10រសៀលស្រុកយើង មានយន្តហោះដ៏ទំនើបបំផុតគឺBoeing 787-8 Dreamliner របស់ក្រុមហ៊ុនអាកាសចរAir India បានធ្លាក់បន្ទាប់ពីហោះឡើងចេញពីព្រលានបានតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយគ្មាននឹកស្មានដល់។

អ្នកដំណើរ២៣០នាក់រួមនឹងនាវិក១២នាក់នៅលើយន្តហោះនេះ ក្មានសង្ឃឹមថានៅរស់ម្នាក់ណាឡើយ។

យន្តហោះBoeing 787-8 Dreamlinerទំនើបអស្ចារ្យណាស់ ចំណុះអ្នកដំណើរ២៤២នាក់ ត្រូវគេចាត់ទុកថាជាយន្តហោះជំនាន់ក្រោយ។ 

យោងតាមAviation Safety Networkបញ្ជាក់ថាយន្តហោះBoeing 787 Dreamliner ទើបតែធ្លាក់នេះគឺជាលើកដំបូងហើយ។ វាជាយន្តហោះហោះបានឆ្ងាយ(13,530-14,000km) ពេលហោះវាបញ្ចេញឧស្ម័នអុកសុីសែននិងមានសម្លេងស្ងាត់ល្អ។ តម្លៃវាប្រហែល២៥០ទៅ២៦៥លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង