រដ្ឋមន្ត្រីក្រសួងព័ត៌មានដឹកនាំមន្ត្រីរាជការនៃក្រសួងព័ត៌មានអបអរសាទរព្រឹត្តិការណ៍ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គ UNESCO នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅវេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ, ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា រួមជាមួយថ្នាក់ដឹកនាំនិង មន្ត្រីរាជការនៃក្រសួងព័ត៌មាន បានវាយគង ទូងស្គរ ទះប៉ោត គោះត្រដោក ច្រៀងចំរៀងបទនរគរាជ និងបទពង្សាវតាខ្មែរផងដែរ។
ការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា» គឺមានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួន៣ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ រួមមាន៖ អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការចុះបញ្ជីបេតិភណ្ឌពិភពលោក អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព គឺបាននិយាយពីការធ្វើទារុណកម្ម ការសួរចម្លើយ ការធ្វើទុក្ខបុកម្នេញ ការកាបប់សម្លាប់ប្រជាជនស្លូតត្រង់ពីសំណាក់របបខ្មែរក្រហម ប្រែពីការឈឺចាប់ ទៅជាការថែរក្សានូវការផ្សះផ្សាជាតិ និងសន្តិភាព ពេញលេញនៅកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកថា ការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាតម្លៃរួមមួយដែលពិភពលោក បានទទួលស្គាល់នូវអ្វីដែលជាការឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ រងទុក្ខវេទនា ខ្លោចផ្សានៅក្នុងរបបខ្មែរក្រហម មកជាការផ្សះផ្សា និងសន្តិភាព។ ស ន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺបានប្រសូត្រឡើងតាមរយៈការដាក់ចុះនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចុះនូវគោលការណ៍ ៣សំខាន់ គឺទី១៖ រក្សាអាយុជីវិត ដល់ថ្នាក់ដឹកនាំ និងក្រុមខ្មែរក្រហមដែលចូលសមារណកម្ម, ទី២៖ រក្សាតួនាទី តំណែង និងទី៣៖ រក្សាទ្រព្យសម្បត្តិ។ គោលការណ៍៣សំខាន់នេះហើយ បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ការ ទទួល ស្គាល់ ជា ផ្លូវការ «បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា៖ ពី ទីតាំង ឧក្រិដ្ឋកម្ម មក ជា មណ្ឌល ផ្សះផ្សា និង សន្តិភាព » ជា បេតិកភណ្ឌ ពិភពលោកនា ពេលនេះ គឺជា មោទនភាព ជាតិ ដ៏ ធំធេង ថ្មី មួយទៀត សម្រាប់ ប្រទេស កម្ពុជា បន្ទាប់ពី ការ ចុះ រមណីយដ្ឋាន មរតក ប្រវត្តិសាស្ត្រ នានា ដូចជា៖ រមណីយដ្ឋាន អង្គរ (១៩៩២) ប្រាសាទ ព្រះវិហារ (២០០៨) តំបន់ ប្រាសាទ សំបូរ ព្រៃ គុក (២០១៧) និង រមណីយដ្ឋាន ប្រាសាទ កោះ កេរ (២០២៣)។ «បូជនីយដ្ឋាន ចងចាំនៃ កម្ពុជា » គឺជា ទីតាំង ប្រវត្តិសាស្ត្រ សហ សម័យ ដំបូង គេ នៅ កម្ពុជា និង ក្នុង តំបន់ ដែល បាន ដាក់ បញ្ចូល ទៅ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក នា យុគ សម័យថ្មី។
សមិទ្ធផល ទាំងនេះកើត ចេញពី ការចូលរួម នៃ ការ ថែរក្សា ប្រវត្តិសាស្ត្រ ជាតិ របស់ ប្រជាជន កម្ពុជា គ្រប់ៗរូប ជាពិសេស កិច្ច ខិតខំ ប្រឹងប្រែង ជាប់ មិន ដាច់ របស់ សម្តេចតេ ជោ ហ៊ុន សែន និង ការ ដឹកនាំ ដ៏ ប៉ិនប្រសប់ របស់សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា ដែល ជានិច្ចកាល តែងតែ ផ្តល់ អាទិភាព ខ្ពស់ ដល់ កិច្ចការ អភិរក្ស និង ការ អភិវឌ្ឍ បេតិកភណ្ឌ ប្រកប ដោយ ចីរភាព រួម ទាំង ការ ការពារ សច្ចភាព ប្រវត្តិសាស្ត្រ ជាតិ ឲ្យ គង់វង្ស ស្ថិតស្ថេរ។
«បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា» នឹង ក្លាយ ជា ផ្នែក មួយនៃ ការ ចងចាំ ពិភពលោក ហើយក៏ ជាទី តាំង ដែល មជ្ឈដ្ឋាន អន្តរជាតិ ទូទាំង សកលលោក បាន យល់ កាន់តែ ច្បាស់ ពី ទុក្ខ លំបាក របស់ ប្រជាជន កម្ពុជា ក្នុង ពេល អតីតកាល ព្រម ទាំង ភាព រឹងមាំ របស់ ប្រជាជន កម្ពុជា ក្នុង ការ កសាង សន្តិភាព និង ការ អភិវឌ្ឍ ក្រោម ពាក្យស្លោក « អរគុណ សន្តិភាព»៕


