ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍សៅសុខាសម្រេចបង្កើតក្រុមការងារចំពោះកិច្ចដើម្បីធ្វើអធិការកិច្ចនិងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតីនៃការប្រតិបត្តិតួនាទី-ភារកិច្ចរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ

79

ភ្នំពេញ៖នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

តាមរយៈសេចក្តីសម្រេច បានបញ្ជាក់ថា ក្រុមការងារមានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច៕

អត្ថបទដែលជាប់ទាក់ទង