ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមជា វ៉ាន់ដេត៖មុនពេលកើតជម្លោះព្រំដែនថៃបានប្រើប្រាស់គ្រប់មធ្យោបាយវាយប្រហារចូលប្រព័ន្ធរបស់កម្ពុជា (Cyber Attack) , ក្រុមយុវជនអាយុត្រឹម១៣ឆ្នាំវាយប្រហារសងសឹកថៃវិញព្រោះតែក្តីឈឺចាប់តែក្រសួងឱ្យបញ្ឈប់

80

ភ្នំពេញឯកឧត្ដមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា មុនពេលកើតជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក្រសួងបានតាមដានដឹងថា ប្រទេសថៃបានប្រើគ្រប់មធ្យោបាយទាំងអស់ វាយប្រហារចូលប្រព័ន្ធសន្តិសុខសាយប័រកម្ពុជា ទាំងដោយផ្ទាល់ និងដោយឆ្លងកាត់ប្រទេសដទៃ។

អ្វីដែលហួសចិត្ត ថៃតែងតែបានផ្សព្វផ្សាយព័ត៌មានចោទប្រកាន់កម្ពុជា ថាទៅវាយប្រហារចូលប្រព័ន្ធគេ ប៉ុន្តែអ្វីទាំងអស់នេះ គឺសុទ្ធតែថៃធ្វើដោយខ្លួនឯង។

ឯកឧត្ដម បានលើកឡើងថា ព្រោះតែក្តីឈឺចាប់ ជាមួយនឹងការវាយប្រហាររបស់ថៃ ក៏មានយុវជនខ្មែរប៉ុន្មានក្រុមវាយប្រហារទៅវិញ។ ប៉ុន្តែយ៉ាងណាមិញ ក្រសួងបានហាម និងណែនាំឱ្យបញ្ឈប់ការវាយប្រហារនេះវិញ។

ឯកឧត្ដម ជា វ៉ាន់ដេត បានថ្លែងដូចនេះ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសអញ្ជើញបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន»៕ 

Screenshot
អត្ថបទដែលជាប់ទាក់ទង