សម្តេចតេជោ ហ៊ុន សែន ទម្លាយវិដេអូលោក អនុធីន មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន
ភ្នំពេញ៖តាមរយៈវិដេអូរយៈ១៦វិនាទី សម្តេចតេជោ ហ៊ុន សែន ទម្លាយវិដេអូលោក អនុធីន មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយភ្ជាប់ជាមួយសំណេរដូចខាងក្រោម៖
«មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីន ដើម្បីគោលដៅនៃសន្លឹកឆ្នោត នាពេលខាងមុខគឺហ៊ានប្រើជីវិតកងទ័ព និងប្រជាជនដោយប្រកាសធ្វើសង្គ្រាម ជាមួយកម្ពុជាក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនោះឡើយ។
ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភ័ក្រដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិតែមិន គួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិន តបតនោះដែរ»។
ប្រភពមួយផ្សេងទៀតថា៖លោក អនុធីន លួចមកសូត្រលើករាសីនៅវត្តមួយក្នុងប្រទេសកម្ពុជាឱ្យបានឡើងរាសី ធ្វើនាយករដ្ឋមន្ត្រី សៀម៕
