ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបានក្រុមជនសង្ស័យលួចយកទូរសព្ទដៃពីបងប្អូនប្រជាពលរដ្ឋ៧នាក់ ដើរលេងនៅលើផ្លូវថ្មើជើងចតុមុខ(Walk street) និងប្រគល់ទូស័ព្ទជូនជនរងគ្រោះរួចរាល់ហើយ

97

ភ្នំពេញ៖ក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពលួចយកទូរសព្ទដៃពីបងប្អូនប្រជាពលរដ្ឋ៧នាក់ ដើរលេងនៅលើផ្លូវថ្មើជើងចតុមុខ(Walk street)កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចប៉ូលីសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបានហើយ ហើយទូរសព្ទដៃទាំងអស់ដែលចោរលួចយកទៅនោះក៏ត្រូវបានសមត្ថកិច្ចរកឃើញមកវិញ ហើយក៏បានប្រគល់ជូនជនរងគ្រោះរួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី០៨ខែធ្នូឆ្នាំ២០២៥នេះ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការដករហូតបានទូរសព្ទដៃ មកវិញនេះ ធ្វើឡើងក្រោយពីមានបណ្ដឹងរបស់ជនរងគ្រោះទាំង៧នាក់និងក្រោយពីសមត្ថកិច្ចបានឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់សាលារាជធានីភ្នំពេញដែលបានបំពាក់នៅលើដងផ្លូវថ្មើជើងចតុមុខ(Walk street) ទើបកម្លាំងមានសមត្ថកិច្ចនៃនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ

កំណត់មុខសញ្ញាបាន រហូតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យទាំងនេះ មកអនុវត្តទោស

ទៅតាមច្បាប់តែម្តង។

 ការបង្ក្រាបលើករណីនេះ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធាន៏និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់និងបានលើកទឹកចិត្តទៅដល់កងកម្លាំងប៉ូលីសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញផងដែរ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការបង្ក្រាបជនសង្ស័យបាន ព្រមទាំងដកហូតទូរសព្ទដៃទាំងនេះពីហាងបញ្ចាំយកមកប្រគល់ជនរងគ្រោះវិញ នាវេលាម៉ោង១៧:៣០នាទីល្ងាចថ្ងៃទី០៨ធ្នូ២០២៥នេះ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង