ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅសមរភូមិប្រយុទ្ធភូមិជោគជ័យ! កម្ពុជាប្រើអាវុធធន់ធ្ងន់ឆ្លើយតបចំគោលដៅកម្ទេចទីតាំងឈរជើងរបស់យោធាថៃខ្ទេច , គ្រប់សមរភូមិទាំងអស់នៅតំបន់ព្រំដែនកម្ពុជា-ថៃកំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក

90

បន្ទាយមានជ័យ-ព្រះវិហារ ពោធិសាត់៖នៅវេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានប្រើប្រាស់អាវុធធន់ធ្ងន់ (BM21) ឆ្លើយតបទៅកាន់ភាគីថៃ ដោយកម្ទេចចោលនូវគោលដៅ ដែលទាហានថៃឈរជើងនៅទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

គិតត្រឹមម៉ោង ២៖៣០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គ្រប់សមរភូមិទាំងអស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាជាមួយអាវុធគ្រប់ធុនយ៉ាងក្ដៅគគុក មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។

ការបាញ់ផ្លោងរបស់យោធាថៃនៅពេលនេះ មិនបានរើសគោលដៅឡើយ ពោលគឺបាញ់មកគ្រប់ទីតាំងទាំងអស់ រួមទាំងមូលដ្ឋានរស់នៅរបស់ជនស៉ីវិលស្លូតត្រង់របស់កម្ពុជា។

បើតាមសេចក្ដីរាយការណ៍, គ្រប់ទីតាំងឈរជើងទាំងអស់របស់កម្ពុជា គឺកងកម្លាំងកម្ពុជាបន្ដគ្រប់គ្រងយ៉ាងរឹងមាំបំផុត ខ្មាំងសត្រូវមិនអាចចូលមកបាននោះទេ។

ក្នុងស្ថានភាពបែបនេះ កម្លាំងជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា បានធ្វើការតបតការពារដែនអធិបតេយ្យរបស់ខ្លួនជាបន្ដបន្ទាប់ ក្រោមការដឹកនាំបញ្ជាដ៏មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង