ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃ១០ធ្នូនេះយោធាថៃបន្ដបាញ់ផ្លោងចូលភូមិជោគជ័យព្រៃចាន់និងថ្មពួក ,នៅតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ

118

ព្រំដែននៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដសកម្មភាពឈ្លានពានកម្ពុជា តាមរយៈការបាញ់ផ្លោងកាំភ្លើងធំជាច្រើន ចូលភូមិជោគជ័យ ភូមិព្រៃចាន់ និងថ្មពួក ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យស្ថានការណ៍កាន់តែក្ដៅជាងម្សិលមិញ។

កាលពីម្សិលមិញ សមរភូមិមុខក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ មានភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន បង្គោលព្រំដែនលេខ៤៨ កម្លាំងកម្ពុជាបានផ្លោងដោយប្រើប្រាស់ BM21 កម្ទេចទីតាំងឈរជើងរបស់យោធាថៃខ្ទេច នៅមុខភូមិជោគជ័យ។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

ថៃបន្ដបាញ់ផ្លោងយ៉ាងសន្ធឹក នៅតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ

ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដសកម្មភាពបាញ់ផ្លោងកាំភ្លើងធំយ៉ាងសន្ធឹក ចូលតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ និងកាន់តែខ្លាំងជាងម្សិលមិញ។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង