គិតត្រឹមម៉ោង១២រសៀលថ្ងៃទី១០ខែធ្នូនេះជនស៊ីវិល៧នាក់បានស្លាប់ខណៈជនភៀសសឹកកើនឡើងដល់ជិត១៣ម៉ឺននាក់ដោយសារការឈ្លានពានរបស់សៀម
ភ្នំពេញ៖ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមម៉ោង ១២រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា មានជនស៉ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧នាក់ និងមានជនភៀសសឹក បានកើនឡើងដល់ ៣៧ ១១៥គ្រួសារ សរុបប្រជាពលរដ្ឋ មានចំនួន ១២៧ ១៣៣នាក់ ដោយសារការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា៕
