ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់ថ្មដា ខេត្តពោធិ៍សាត់ បន្ដរងនូវការវាយប្រហារដោយដ្រូនទម្លាក់គ្រាប់បែករបស់យោធាថៃ, តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ថ្មដូន ខេត្តឧត្ដរមានជ័យ

113

ព្រំដែន៖រហូតមកទល់ម៉ោង៤រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ តំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបន្ដរងនូវការវាយប្រហារដោយដ្រូនទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងអាវុធធន់ធ្ងន់របស់យោធាថៃ។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ។

រហូតមកទល់ម៉ោង៤រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបន្ដបាញ់សង្គ្រប់ និងផ្លោងអាវុធធន់ធ្ងន់ចូលតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ថ្មដូន ដើម្បីបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង