ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជនយ៉ាងច្រើនកុះករ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្វ និងគណកម្មការគ្រប់គ្រងផ្សារមួយចំនួននៅតែបន្តសម្រុកយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនប្រគល់ជូនមករដ្ឋបាលរាជធានី

107

ភ្នំពេញ៖ក្នុងស្មារតីនិងទឹកចិត្តអ្នកនៅសមរភូមិក្រោយគាំទ្រជួយដល់វីរៈកងទ័ពនៅសមរភូមិជួរមុខ មានសប្បុរសជន យ៉ាងច្រើនកុះករ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្វ និងគណកម្មការគ្រប់គ្រងផ្សារមួយចំនួននៅរាជធានីភ្នំពេញនៅតែបន្តសម្រុកយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខនិងពលរដ្ឋជាជនភៀសសឹក ខណៈដែលក្រុមទាហានថៃបន្តវាយប្រហារឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជានៅតាមព្រំដែនធ្វើឱ្យមានការផ្ទុះសង្គ្រាមជាថ្មី។

  ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅព្រឹកបន្តរហូតដល់ល្ងាចថ្ងៃទី១១ធ្នូនេះ ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ និងឯកឧត្ដម ឯក ឃុនដឿន អភិបាលរង ,ឯកឧត្ដមពេញ ធារម្យ អភិបាលរងនិង ឯកឧត្ដម សេង វណ្ណៈ អភិបាលរងតំណាឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

  អំណោយដែលនាំមកប្រគល់ជូននេះ ជាអំណោយសប្បុរសជន ដែលមានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងនិងគណកម្មការគ្រប់គ្រងផ្សារមួយចំនួននៅរាជធានីភ្នំពេញ ជាង២០រូបនិងស្ថាប័នក្នុងនោះមានដូចជា៖ អនុប្រធាននាយកដ្ឋានកងអង្គរក្ស,គណកម្មការគ្រប់គ្រងផ្សារអូឬស្សី,គណកម្មការគ្រប់គ្រងផ្សារបឹងកេងកង , គណៈកម្មការគ្រប់គ្រងផ្សារកណ្តាល, គណៈកម្មការគ្រប់គ្រងផ្សារចាស់, គណៈកម្មការអភិបាលរដ្ឋករគ្រប់គ្រងផ្សារធំថ្មី , គណៈកម្មការគណៈគ្រប់គ្រងផ្សារដើមគរនៃរដ្ឋបាលរាជធានីភ្នំពេញ,សម្ព័ន្ធធុរៈកិច្ចកម្ពុជាអន្តរជាតិ,មន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ,, សាខាពន្ធដាខណ្ឌចំការមន, លោកជំទាវ យុត សុវណ្ណរីដា

ជាភរិយាឯកឧត្ដម កើត ឆែ អភិបាលរងខេត្តកំពត និងលោកស្រី តាំង ច័ន្ទពុទ្ឋាវី រួមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

  អំណោយទាំងនេះរួមមាន៖ថវិកា មី ទឹកបរិសុទ្ធ អង្ករ ខ្សែចង មួក កន្ទេល នំក្រៀម មី ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ឆ្នាំង អំបុក ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។

  ‎ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី១១ធ្នូ២០២៥នេះថា ‎គិត ត្រឹម ម៉ោង ១៨:០០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាល រាជធានី ភ្នំពេញ បានទទួល ថវិកាសរុប២៦២.៣៣៣.៣១២ រៀលនិង៦៣.៦៥៨ ដុល្លារ អាមេរិក ជាមួយនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។

‎ ឯកឧត្ដម ហួត ហៃ អភិបាលរងតំណាងឯកឧត្ដឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានសូមគោរពថ្លែងអំណរគុណនូវ ទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអាជីវករទាំងមន្ត្រីរាជការគណៈកម្មការគ្រប់គ្រងគ្រប់ផ្សារមួយចំនួននៃរដ្ឋបាលរាជធានីបានផ្តល់អំណោយទៅសមរភូមិមុខតាមរយៈរដ្ឋបាលរាជធានីភ្នំពេញក្នុង ស្មារតី ខ្មែរ ជួយ ជាតិខ្មែរ។

ឯកឧត្ដមបន្តទៀតថារដ្ឋបាលរាជធានីភ្នំពេញសូមធានាថានឹងនាំយកអំណោយទាំងអស់របស់បងប្អូនទៅចែកជូនដល់ដៃវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសឹកផងដែរ។រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង