ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

120

មូលដ្ឋានសមុទ្ររាម ជូនដំណឹងពីការហ្វឹកហ្វឺនបាញ់គ្រាប់ពិត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ខែធ្នូ

ព្រះសីហនុ៖មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិត កាំភ្លើង AK47សម្រាប់ពលនាវិកថ្មី របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម នៅទីតាំងកងកាំភ្លើងការពារអាកាស ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ មូលដ្ឋានសមុទ្ររាម បានប្រាប់ដល់អាជ្ញាធរ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងតំបន់ មូលដ្ឋានសមុទ្ររាម សូមកុំមានការភាន់ច្រឡំ ឆោឡោព្រួយបារម្ភ នៅពេលដែលលឺសម្លេងកាំភ្លើង និងសូមចូលរួមរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

អត្ថបទដែលជាប់ទាក់ទង