ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ទាហានថៃប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែក៤គ្រាប់បន្ថែមទៀតនៅស្ពានមេទឹកក្នុងគោលដៅកម្ទេចទាំងស្រុង

97

ព្រំដែន៖ក្រសួងការពារជាតិនៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានប្រើយន្ដហោះចម្បាំង F16 បន្ដទម្លាក់គ្រាប់បែកចំនួន៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក (ស្ពានជ័យជម្នះ) ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលដៅកម្ទេចស្ពានទាំងស្រុង។

ម៉ោង១៥ៈ៣០នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
ម៉ោង១៥ៈ៣៤នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
ម៉ោង១៥ៈ៤១នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
ម៉ោង១៥ៈ៤៤នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។

ទិដ្ឋភាពស្ពានមេទឹក (ស្ពានជ័យជំនះស្រុកវាលវែង ដែលត្រូវបានយន្ដហោះ F16 របស់ថៃទម្លាក់គ្រាប់បែកកម្ទេចចោលទាំងស្រុង។

គ្រាប់បែកជាច្រើនគ្រាប់បន្ដបន្ទាប់ ត្រូវបានទម្លាក់ចេញពីលើយន្ដហោះចម្បាំង F16 របស់យោធាថៃនៅព្រឹកព្រលឹម និងរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីកម្ទេចចោលទាំងស្រុងស្ពានមេទឹក (ស្ពានជ័យជំនះ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់៕

អត្ថបទដែលជាប់ទាក់ទង