ត្រឹមម៉ោង១០៖៣០នាទីយប់ថ្ងឌ១៣ធ្នូនេះតាមសមរភូមិ នៅព្រំដែនកម្ពុជា ថៃ មានស្ថានភាពស្ងប់ស្ងាត់
ព្រំដែន៖ត្រឹមម៉ោង ១០៖៣០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ តាមសមរភូមិទាំងអស់ តាមព្រំដែនស្ងប់ស្ងាត់ហើយ។
សម្រាប់សមរភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួនស្ងាត់ពីក្បាលព្រលប់។
សម្រាប់សមរភូមិថ្មដា ស្ងាត់ចាប់ពីម៉ោង៩ ក្រោយពេលទាហានថៃ ប្រើដ្រូនទម្លាក់គ្រាប់នៅអូរភ្លុកដំរី។
សម្រាប់សមរភូមិព្រះវិហារ ស្ងាត់តាំងពីម៉ោងជាង៩។
សម្រាប់សមរភូមិឧត្តរមានជ័យ ស្ងាត់ក្រោយទាហានថៃ ប្រើ F16 មកទម្លាក់៥គ្រាប់ក្នុងដីយើង នៅវេលាម៉ោង ១០៖១០នាទី៕
