ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពកម្ពុជាបាញ់ផ្លោងចំទីបញ្ជាការអនុសេនាតូចនិងឃ្លាំងគ្រាប់របស់យោធាថៃនៅទិសប្រាសាទតាក្របី

119

ព្រំដែន៖នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានបាញ់ផ្លោងចំទីបញ្ជាការអនុសេនាធំលេខ១ ចំណុះកងវរសេនាតូចលេខ៤៤៤ និងបំផ្លាញឃ្លាំងគ្រាប់របស់យោធាថៃ ដើម្បីប្រឆាំងការឈ្លានពានចូលដែនអធិបតេយ្យកម្ពុជា។

ការបាញ់ផ្លោងរបស់កម្ពុជា ធ្វើឡើងដើម្បីឆ្លើយតបចំពោះការបាញ់សង្គ្រប់ខ្លាំងរបស់យោធាថៃ មកតំបន់ប្រាសាទតាក្របី និងតំបន់ថ្មដូន ខេត្តឧត្តរមានជ័យ។

ម៉ោងជិត២នេះ កងកម្លាំងកម្ពុជា បាញ់ស្រោចអាវុធធន់ធ្ងន់ ប្រឆាំងការរុលឈ្លានពានរបស់ទាហានថៃនៅមុខប្រាសាទព្រះវិហារ និងជាំតែ សង្ស័យឆេះឃ្លាំងស្ដុកគ្រាប់។

ដើម្បីប្រឆាំងការរុលឈ្លានពានរបស់ទាហានថៃ នៅវេលាម៉ោងប្រមាណជិត២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានបាញ់ស្រោចអាវុធធន់ធ្ងន់នៅមុខប្រាសាទព្រះវិហារ និងជាំតែ បណ្តាលឲ្យឆេះនៅខាងភាគីថៃយ៉ាងសន្ធោសន្ធៅ ដោយសង្ស័យឆេះឃ្លាំងស្ដុកគ្រាប់របស់ខ្មាំង៕

អត្ថបទដែលជាប់ទាក់ទង