យោធាថៃបានផ្សែងពុលយ៉ាងគំហុកចូលភូមិជោគជ័យនៅខេត្តបន្ទាយមានជ័យដើម្បីបន្ដមហិច្ឆតាឈ្លានពានកម្ពុជា
ព្រំដែន៖នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបាញ់ផ្សែងពុលយ៉ាងគំហុកចូលភូមិជោគជ័យ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីបន្ដមហិច្ឆតារបស់ពួកគេក្នុងការឈ្លានពានប្រទេសកម្ពុជា។
នេះត្រូវបានចាត់ទុកថា ជាទង្វើឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាទាំងកម្រោល និងកាន់តែសាហាវព្រៃផ្សៃជាទីបំផុត និងតាមគ្រប់មធ្យោបាយទាំងអស់របស់យោធាថៃ៕
