ប្រាសាទតាក្របីកងកម្លាំងកម្ពុជាកំពុងឈរជើងគ្រប់គ្រងយ៉ាងរឹងមាំបំផុត, សូមកុំជឿតាមការព័ត៌មានប្រឌិតរបស់សារព័ត៌មានថៃ
ព្រំដែន៉រហូតមកទល់ម៉ោង១ រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិប្រាសាទតាក្របី ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺកងកម្លាំងប្រដាប់អាវុធកម្ពុជា កំពុងបន្តឈរជើងគ្រប់គ្រងយ៉ាងរឹងមាំបំផុត បើទោះបីយោធាថៃ ប្រឹងបាញ់សង្គ្រប់ប៉ុនប៉ង់ដណ្ដើមយកយ៉ាងណាក៏មិនអាចទៅរួចនោះទេ។
តំបន់ប្រាសាទតាក្របី យោធាថៃបានវាយសង្គ្រប់ និងបុកខ្លាំងតាំងពីថ្ងៃផ្ទុះអាវុធដំបូងមកម្ល៉េះ ដោយមួយថ្ងៃជិត១០ដង តែមិនអាចទម្លុះកំពែងការពារដ៏រឹងមាំរបស់កងកម្លាំងកម្ពុជាបានឡើយ។
ក្នុងន័យនេះ សូមប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជឿជាក់លើភាពអង់អាចក្លាហាន និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការប្រយុទ្ធទប់ទល់ប្រឆាំងការឈ្លានពានពីយោធាថៃ។ សូមប្រជាពលរដ្ឋកុំជឿ តាមការផ្សាយព័ត៌មានប្រឌិតរបស់សារព័ត៌មានថៃឲ្យសោះ។
ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី កងកម្លាំងកម្ពុជាបានបាញ់តបតជាមួយអាវុធធន់ធ្ងន់ (BM21) ស្រោចទៅលើយោធាថៃយ៉ាងចាស់ដៃ ដែលធ្វើឲ្យពួកគេមិនអាចរុលចូលមកកាន់កាប់ប្រាសាទតាក្របី និងតំបន់សំខាន់ៗជាច្រើនទៀតរបស់កម្ពុជាបានឡើយ៕
ប្រាសាទតាក្របី កងកម្លាំងកម្ពុជា កំពុងឈរជើងគ្រប់គ្រងយ៉ាងរឹងមាំបំផុត, សូមកុំជឿតាមការព័ត៌មានប្រឌិតរបស់សារព័ត៌មានថៃ៕