ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបន្តទទួលអំណោយពីសប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ យកទៅបែងចែក ជូនទៅវីរៈកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋជាជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព

97

ភ្នំេពញ៖រដ្ឋបាល រាជធានី ភ្នំពេញទទួលបានថវិកាជិត៩ម៉ឺនដុល្លារ,ប្រាក់ខ្មែរជាង៥៣៧លានរៀលនិងគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ជាច្រេីនមុខ ពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនទៅវីរៈកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ដែលនេះពិតជាបានបញ្ជាក់ពីខឿនការពាជាតិប្រជាជន ក្រោមការដឹកនាំរបស់សម្ដេចតេជោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយក្រោយពីផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។

  នៅថ្ងៃទី១៥ធ្នូនេះ សប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ បាននិងកំពុងបន្តទទួលអំណោយពីសប្បុរសជន នៅសាលារាជធានីភ្នំពេញក្រោមការអញ្ជើញទទួលដោយ ឯកឧត្ដមសុខ ពេញវុធនិងឯកឧត្ដមពេញ ធារម្យ និងឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  ដែលមានដូចជា៖ រដ្ឋបាលខណ្ឌដង្កោ, រដ្ឋបាលខណ្ឌដូនពេញ,រដ្ឋបាលខណ្ឌទួលគោក  ,រដ្ឋបាលខណ្ឌបឹងកេងកង, រដ្ឋបាលខណ្ឌចំការមន, គណកម្មការផ្សារទួលគោក, គណកម្មការផ្សារសាមគ្គី គណៈកម្មការផ្សារអូឡាំពិក ,គណកម្មការផ្សារបន្លែរច្បារអំពៅ, គណកម្មការផ្សារបឹងកេងកង,មន្ទីរសុខាភិបាលរាជធានីភ្នំពេញ,ក្រុមហ៊ុនឯកជននិងសប្បុរជន ជាច្រើនរូបទៀត។

  ក្នុងឱកាសនោះ ឯកឧត្ដមសុខ ពេញវុធបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់

ដែលបានចូលរួម ចែករំលែកនូវ ធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននឹងកំពុង ចាកចេញ ពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព ដែលនេះជាទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ឯកឧត្ដមបញ្ជាក់ទៀតថា៖រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។ 

  គិតត្រឹមរសៀលថ្ងៃទី១៥ធ្នូនេះ មានសប្បុរសជន,

ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ ប្រមាណ

ជាង១៣០ហើយ ដែលបានសម្រុក យកថវិកា 

គ្រឿងឧបភោគបរិភោគ និងសម្ភារៈគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀតមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង