ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានឈ្លានពានថៃកំពុងបន្តបាញ់ផ្លោងនៅសមរភូមិជោគជ័យព្រៃចាន់និងបឹងត្រកួន, ពួកវាបញ្ជូនទ័ពថ្មើរជើងបុកចូលព្រៃចាន់, ថ្មដា ,អូរ៣ជាន់ ,ទិសតាក្របីតែមិនអាចទម្លុះកម្លាំងយើងបាន

85

ព្រំដែន៖រហូតមកដល់វេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំ និងកម្លាំងថ្មើរជើង បាញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ។ 

ពួកវាបានបញ្ជូនទ័ពថ្មើរជើងវ៉ៃបុកចូលសមរភូមិព្រៃចាន់យ៉ាងខ្លាំង តែមិនអាចទម្លុះកម្លាំងយើងនៅទីនោះបាន។ 

ជាការឆ្លើយតប កម្លាំងកម្ពុជាបានបាញ់តបតទៅវិញយ៉ាងខ្លាំងក្លា មិនឲ្យចូលមកឈរជើង និងកាន់កាប់ទីតាំងយើងបាននោះទេ។

នៅព្រឹកថ្ងៃដដែលនេះសភាពការណ៍នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ អូរ៣ជាន់ ខេត្តបន្ទាយមានជ័យទិសតាក្របី ខេត្តឧត្តរមានជ័យ សៀមបន្តផ្លោងគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ អូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ទិសតាក្របី ខេត្តឧត្តរមានជ័យ សៀមបន្តផ្លោង។

យ៉ាងណាក៏ដោយការបាញ់ជាបន្ដបន្ទាប់ របស់ យោធា ថៃ មិនអាចធ្វើអ្វីកងកម្លាំង កម្ពុជាបាននោះទេ ពោលកងកម្លាំងកម្ពុជានៅបន្ដ ឈរជើង យ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញ ដើម្បីការពារដែន អធិបតេយ្យ ពីការរំលោភ បំពានឈ្លានពានរបស់ភាគីថៃ៕

អត្ថបទដែលជាប់ទាក់ទង