សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង១៥:០០នាទីរសៀលតទៅ
ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនដល់សមាជិក សមាជិកា នៃរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា ក្នុងគោលបំណងបង្ហាញ ស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង១៥:០០នាទីរសៀលតទៅ ដោយធ្វើការជួបជុំសមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនទូទៅ នៅបរិវេណផ្សាររាត្រី រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ សួនច្បារវិមានឯករាជ្យ ដោយនឹងមានប្រារព្ធពិធីថ្លែងសារនៅទីនោះ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសមាជិក សមាជិកា នៃរចនាសម្ព័ន្ធចំណុះស.ស.យ.ក. អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជ្រាបជាព័ត៌មាន និងត្រៀមអញ្ជើញចូលរួមតាមការគួរ។
