រដ្ឋបាលរាជធានីភ្នំពេញបន្តនាំយកអំណោយសប្បុរសធម៌ពីសប្បុរសជន ជាស្បៀងអាហារ សំភារៈចាំបាច់មួយចំនួនជូនវីរៈកងទ័ពសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹកក្នុងខេត្តឧត្ដរមានជ័យ
ឧត្តមានជ័យ៖រដ្ឋបាលរាជធានីភ្នំពេញបន្តនាំយកអំណោយ ជាស្បៀងអាហារ សំភារៈចាំបាច់មួយចំនួនធំដែលជាអំណោយសប្បុរសធម៌ពីសប្បុរសជនបានផ្ដល់តាមរយៈរដ្ឋបាលរាជធានីភ្នំពេញទៅប្រគល់ជូនវីរៈកងទ័ពសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តឧត្ដរមានជ័យ។
ឯកឧត្តមឯក ឃុនដឿន អភិបាលរង ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជនីភ្នំពេញ បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌បានមកពីសប្បុរសជន គ្រប់មជ្ជដ្ឋានជាស្បៀងអាហារចាំបាច់ទៅប្រគលល់ជូនគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង ដើម្បីបែងចែកបន្តជូនទៅវីរៈកងទ័ពនៅសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក។
ពិធីប្រគល់ អំណោយសប្បុរសធម៌ របស់សប្បុរសជន បានធ្វើឡើងដោយឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ប្រគល់ជូន លោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លុងវែង កាលពីរសៀលថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៥ នៅជំរុំជនភៀសសឹក ក្នុង ស្រុកអន្លុងវែងខេត្តឧត្តមានជ័យ ។
ក្នុងឱកាសនោះលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លុងវែង បានបង្ហាញពីការត្រេកអរជាខ្លាំង ដោយទទួលដំណឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចាត់តំណាង ដឹកស្បៀងមកប្រគល់ជូនរដ្ឋបាលស្រុកអន្លុងវែងដើម្បីជួយបែងចែកបន្តជូនទៅដល់សមរភូមិជួរមុខទិសខេត្តឧត្តមានជ័យ និងប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីតំបន់យោធាថៃបើកការបាញ់ប្រហារ ផ្លោងគ្រាប់ ទម្លាក់គ្រាប់ពីន្តហោះF -16 ដើម្បីបំពេញមហិច្ចិតាឈ្លានពានទឹកដីកម្ពុជាជាលើកទី២របស់ពួកគេ ។
លោក ងួន ទ្ធីរិទ្ធ ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលលជ្រៅ ជូនចំពោះ ឯកឧត្តម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ប្រពលរដ្ឋនិងវីរៈកងទ័ពក៏ដូចពួកយើងខ្ញុំនៅសមរភូមិជួរមុខ និង សូមអរគុណដល់បងប្អូនប្រជាពរដ្ឋ សប្បុរសជននៅរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានតាមលទ្ធផលភាពមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ។ ជាក់ស្តែងថ្ងៃនេះជំនួយមនុស្សធម៌របស់បងប្អូន ត្រូវបានឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ តំណាងឯកឧត្តម ឃួង ស្រេង បានដឹកជញ្ជួនមកប្រគល់ឱ្យមានអាហារក្រៀមចម្រុះមុខ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ។ល។ទាំងអស់នេះគឺជាសម្ភាចាំបាច់បំផុតសម្រាប់យើងខ្ញុំ» ។
ក្នុងកាសនោះឯកឧត្តម ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុក ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមគោរពអរគុណ និងដឹងគុណចំពោះបងប្អនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំងជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា កន្លងមកនេះបង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ខូចខាត់យ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្ត សាលារៀន មន្ទីរពេទ្យ អគារ ផ្ទះ ស្ពាន ថ្នល់ជាច្រើនរបស់កម្ពុជា ។
ឯកឧត្ដមបន្តថាសូមបងប្អូនវិរកងទ័ពយើងជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបផងដែរថា ៖ ចាប់ព្រឹកថ្ងៃអាទិត្យទី១៣ដល់ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃ៤យប់ ឯកឧត្តមឯក ឃុនដឿន អភិបាលរងតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ ដែលសប្បុរសជនបរិច្ចាគជូនតាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងថវិកា ស្បៀងអាហារ ចម្រុះច្រើនមុខ ទៅប្រគល់ជូនសមរភូមិជួរមុខ ក្នុងនោះទិសខេត្តព្រះវិហារចំនួន៩កុងទឺន័រនិងរថយន្តរួចបន្តទៅប្រគល់ជូនសមរភូមិជួរមុខ ទិសខេត្តឧត្តមានជ័យ ចំនួន១រថយន្តកុងតឺន័រទៀត។
គួររំលឹកថា៖ការឈ្លានពានទឹកដីកម្ពុជាដោយ រដ្ឋាភិបាលនិងយោធាថៃជាលើកទី២ កាលពីថ្ងៃទី៧ធ្នូរហូតមកដល់ពេលនេះ១១ថ្ងៃហើយ ពួកគេនូវមិនទាន់បញ្ឈប់សកម្មភាពឈ្លានពានបូរណភាពទឹកកម្ពុជានៅឡើយ ៕
