ឯកឧត្តម ឃួង ស្រេង អញ្ជើញទទួលអំណោយពីសប្បុរសជន ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមផ្សារ ស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ ក្រុមហ៊ុនឯកជននៅតែបន្តនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖សប្បុរសជន ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមផ្សារ ស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ ក្រុមហ៊ុនឯកជននៅតែបន្តនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះមានទាំងថវិកា គ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារៈជាច្រេីនមុខនេះពិតជាបានបញ្ជាក់ឱ្យឃើញពីខឿនការពាជាតិប្រជាជន ក្រោមការដឹកនាំ
របស់សម្ដេចតេជោ – សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់តាំងពីផ្ទុះសង្គ្រាមជាថ្មីដោយក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជាមកនោះ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ធ្នូ២០៥នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលដោយផ្ទាល់ពីសប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ ដែលនៅបន្តនាំយកអំណោយសប្បុរសធម៌មកប្រគល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរៈកងទ័ពជួរមុខនិងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានាជាបន្តបន្ទាប់នៅខេត្តព្រះវិហារនិងខេត្តឧត្ដរមានជ័យ។ ហើយឯកឧត្ដម ឯក ឃុនដឿន ,ឯកឧត្ដមឆាយ វីរៈ និងឯកឧត្ដមសេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញក៏បានទទួលអំណោយពីសប្បុរសជនជាបន្តបន្ទាប់ដែរ។
សប្បុរសជន ដែលនាំអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៥ នេះមានសៅ លក្ខណា , រដ្ឋបាលខណ្ឌទួលគោក, នាយកដ្ឋានគតិយុត្ដ ធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម , ក្រុមហ៊ុនតិចស៊ន ៥, ក្រុមហ៊ុនម៉េង ឃាង , សាលាខណ្ឌចំការមនរួមជាមួយសប្បុរសជន ,សាខាបក្សប្រជាជនរាជធានីភ្នំពេញ២៥,គណកម្មាធិការផ្សារអូឬស្សី ,
ភោជនីយដ្ឋាន ជួបបងប្អូនភ្នំពេញ,រដ្ឋបាលខណ្ឌជ្រោយចង្វារ, រដ្ឋបាលខណ្ឌច្បារអំពៅ ,ក្រុមហ៊ុន FBP , មជ្ឍមណ្ឌលសេបឌើ ,ផ្សារទួលទំពួង,គណៈកម្មាធិការផ្សារចាស់ , ក្រុមហ៊ុន គឹមហួយ សេងLtb ,រដ្ឋបាលខណ្ឌ៧មករា , សាលាខណ្ឌទួលគោក ព្រមទាំងសប្បុរសជននានាជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ទាំងមន្ត្រីរាជការតាមស្ថាប័នរដ្ឋនិងអាជ្ញាខណ្ឌមន្ទីរ អង្គភាពក្រុមហ៊ុនឯកជននានាដែលបានចូលរួម ចែករំលែកនូវ ធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននឹងកំពុង ភៀសខ្លួនចេញ ពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
សូមបញ្ជាក់ថា៖អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕
