កងទ័ពអាកាសថៃប្រើយន្តហោះ F16 ទម្លាក់ផ្តាច់ស្ពានបេតុងអូរជីកស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងស្រីស្នំខេត្តសៀមរាប
ឧត្តរមានជ័យ-សៀមរៀប៖នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បន្តរំលោភដែនអធិបតេយ្យកម្ពុជាប្រើយន្តហោះ F16 ទម្លាក់ផ្តាច់ស្ពានបេតុងអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រីស្នំ ខេត្តសៀមរាប។
ស្ពានអូរជីក ស្ថិតនៅផ្លូវជាតិលេខ៦៨ ជាផ្លូវតភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលបម្រើយ៉ាងសំខាន់សម្រាប់ជនស៊ីវិលរបស់កម្ពុជា៕
