ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពអាកាសថៃប្រើយន្តហោះ F16 បំផ្លាញស្ពានដោយមិនស្តាប់អាមេរិកនិងចិនដោយបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា

92

ឧត្តរមានជ័យបើទៅបីមានការប្រឹងប្រែងពីសហរដ្ឋអាមេរិក និងចិន ឱ្យ កម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តី កងទ័ពថៃ នៅតែបន្ត ភាព គឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន ៣ គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។

ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និង ខេត្ត ឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល ជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើ ដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការ ធ្វើ ដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។

ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាក យ៉ាង ខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

សូមបញ្ជាក់ដែរថា ស្ពានអូរជីកមានចម្ងាយរង្វង់៧០គីឡូម៉ែត្រ ពីព្រំ ដែន កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដែលជាសមរភូមិប្រយុទ្ធ នា ពេល បច្ចុ ប្បន្ន។ ការប្រើយន្តហោះមកទម្លាក់ផ្តាច់ស្ពានបម្រើប្រយោជន៍របស់ប្រជា ពលរដ្ឋជាជនស៊ីវិលរបស់កម្ពុជា គឺជាទង្វើប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាង ធ្ងន់ ធ្ងរបំផុត៕

អត្ថបទដែលជាប់ទាក់ទង