អធិការខណ្ឌឫស្សីកែវ និងមន្រ្តីក្រោមឱវាទ រៀបចំសូត្រមន្តឡើងអគារអធិការដ្ឋានខណ្ឌប្ញស្សីកែវថ្មី និងពិធីថ្លែងអំណរគុណដល់ សប្បុរសជន
ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកអធិការខណ្ឌឫស្សីកែវ រួមជាមួយមន្រ្តីក្រោមឱវាទជាច្រើនរូប បាននិមន្តព្រះសង្ឃរៀបចំសូត្រមន្ត ឡើងអគារអធិការដ្ឋានខណ្ឌប្ញស្សីកែវថ្មី ក្នុងនោះ ក៏មានរៀបចំពិសារអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមកសាង និងប្រមូលជាសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន យកទៅជួយដល់ ជនភៀសសឹក និងវីរៈកងទ័ពជួរមុខ។
ក្នុងពិធីនេះ ក៏មានកអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ប៊ុនធឿន និងស្វាមី«ឯកឧត្ដមស៊ាង ប៊ុនលាង »លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ និងភរិយា រួមជាមួយវត្តមានលោកស្នងការរងនគរបាលរាជធានីភ្នំពេញផងដែរ ។
ចំពោះថវិកាដែលទទួលបានពីសប្បុរសជន បានមកពីការគៀងគរ តាមរយៈលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ដោយផ្ទាល់ និងរួមទាំងមន្រ្តី នៅក្នុងអធិការខណ្ឌ ដើម្បីយកមកជួសជុល និងសាងសង់អាគារអធិការដ្ឋានថ្មីនេះ។
ក្នុងពិធីនេះដែរ លោកអធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ លោកជំទាវ លោក លោកស្រី និងកងកម្លាំងនគរបាល ចំពោះ សប្បុរសជន ដែលបានជួយកៀរគរ សប្បុរសជន ចូលរួមគាំទ្រ និងអភិវឌ្ឍ លើគម្រោងជួសជុលកែលម្អ សាងសង់បន្ថែម សំណង់អាគារ និងសង់របង អធិការដ្ឋានខណ្ឌឫស្សីកែវ ឱ្យសម្រេចបាន និងកំពុងបបន្តអនុវត្តគម្រោង។
លោកអធិការនគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា ក្នុងនោះសម្រេចបានក្រោយការជួសជុលកែលម្អ និងសាងសង់បន្ថែមសំណង់អគារជាន់ផ្ទាល់ដី និងកំពុងបន្តកៀងគរសប្បុរសជន ចូលរូមសាងសង់ដំបូល ជួសជុលកែលម្អរបន្ទប់ការងារ ជាន់ទី១ និងអភិវឌ្ឍលើផ្ទៃដី ក្រោយអគារអធិការដ្ឋាន (ធ្វើរបង ចាក់បេតុងកម្រាល និងធ្វើដំបូល គ្រោងដែកប្រក់ស័ង្កសី) ៕
