ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួនសប្បុរសជននៅបន្តនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខនិង ជនភៀសសឹក 

297

ភ្នំពេញ៖អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌ គណៈកម្មការផ្សារ,មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ សប្បុរសជននិងប្រជាពលរដ្ឋជាច្រើននាក់នៅរាជធានីភ្នំពេញនៅបន្តនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើន។

  ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ នាថ្ងៃទី២៣ធ្នូ២០២៥នេះ ធ្វើឡើង ក្រោមវត្តមានឯកឧត្ដម ហួត ហៃ ឯកឧត្ដមឯក ឃុនដឿន ឯកឧត្ដម អ៊ឹមរ៉ន ហាស្សាន់ ឯកឧត្ដមសេង វណ្ណៈ ឯកឧត្ដមពេញ ធារម្យ ឯកឧត្ដមហ៊ុន សុរិទ្ធី និងលោកជំទាវតិមា វិច្ឆិកាល អភិបាលរង តំណាង ឯកឧត្កមឃួងស្រេងអភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

  អ្នកប្រគល់អំណោយនាថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌសែន សុខ រដ្ឋបាលខណ្ឌទួលគោក មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈកម្មការផ្សារបន្លែច្បារអំពៅ គណៈកម្មការផ្សារអូឬស្សីនិងសប្បុរសជនមួយចំនួនទៀត។

   ក្នុងនាម ឯកឧត្ដមឃួង ស្រេង ឯកឧត្ដម និងលោកជំទាវអភិបាលរងរាជធានីដែលចាំទទួលអំណោយបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈកម្មការផ្សារ  អង្គភាព ស្ថាប័នរដ្ឋ សប្បុរសជននិងប្រជាពលរដ្ឋជាច្រើននាក់នៅរាជធានីភ្នំពេញដែលបាននាំយកអំណោយមកជូនរដ្ឋបាលរាជធានី ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

   សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង