ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 អភិបាលរាជធានីភ្នំពេញរួមជាមួយអភិបាលរងបន្តទទួលអំណោយពីសប្បុរសជន ក្រុមហ៊ុនឯកជននិងប្រជាពលរដ្ឋនៅរាជធានីជាច្រើននាក់

87

ភ្នំពេញ៖ នាថ្ងៃទី២៤ធ្នូ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយនិងអភិបាលរងជាច្រើនរូបទៀត បានបន្តទទួលអំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួនពីរដ្ឋបាលខណ្ឌ គណៈកម្មការគ្រប់គ្រងផ្សារ ក្រុមហ៊ុនឯកជននិងសប្បុរសជន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើននាក់ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើន។

   អំណោយដែលប្រគល់ជូននាថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលខណ្ឌពោធិសែនជ័យ រដ្ឋបាលខណ្ឌចំការមន លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត នាំយកថ្នាំពេទ្យមានសំភារះ៦មុខចូលគ្នានិងអង្រឹង ក្រុមហ៊ុនវីកូឡា ទឹកបរិសុទ្ធឌឺព្រីមៀរ គណៈកម្មការផ្សារទួលទំពូង ក្រុមហ៊ុនឆេមពានគ្រូប សប្បុរសជននិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើននាក់ទៀត។

    ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខណ្ឌពោធិសែនជ័យ  លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អំណោយជាថ្នាំពេទ្យមានសំភារះ៦មុខចូលគ្នានិងអង្រឹង គណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង ក្រុមហ៊ុនឯកជន  មានក្រុមហ៊ុនឆេមពានគ្រូប សប្បុរសជននិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើននាក់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

   សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង